* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ការវិលត្រឡប់នៃ «មន្តស្នេហ៍បេងមាលា» ស្ពានឈើថ្មី ផ្តល់បទពិសោធន៍ទស្សនាដ៏អស្ចារ្យ និងសុវត្ថិភាពខ្ពស់ !

07-04-2026 19:10

(សៀមរាប)៖ រូបភាពនៃប្រាសាទបុរាណ ដែលហ៊ុមព័ទ្ធដោយដើមឈើធំៗ និងសម្រស់ធម្មជាតិដ៏អាថ៌កំបាំង នៃប្រាសាទបេងមាលាពេលនេះ កាន់តែបង្កើនភាពទាក់ទាញទ្វេដង ក្នុងពេលដែលអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុល «ស្ពានឈើថ្មើរជើង» ជាស្ថាពរ ដើម្បីរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលចូលឆ្នាំថ្មីនេះ។

បទពិសោធន៍ថ្មីលើដងស្ពាន ដែលមានទំហំធំទូលាយជាងមុន សុវត្ថិភាពជាងមុន គឺស្ពានឈើថ្មី ដែលមានប្រវែងសរុបដល់ទៅ១៨៩ម៉ែត្រនេះ មិនត្រឹមតែជាច្រកសម្រាប់ដើរ ទស្សនាប៉ុណ្ណោះទេ ប៉ុន្តែគឺជា«មគ្គុទ្ទេសក៍ឈើ» ដែលនឹងនាំលោកអ្នកលម្ហែកាយចេញពីទិសខាងត្បូង ឆ្ពោះទៅកាន់បេះដូងនៃប្រាសាទ។

ជាមួយនិងការរចនាបង្គុំតាមបទដ្ឋានបច្ចេកទេសយ៉ាងសម្រិតសម្រាំង ស្ពាននេះត្រូវបានពង្រីកទទឹងឱ្យកាន់តែធំទូលាយ (ចាប់ពី ១.៣០ម៉ែត្រ ដល់១.៧០ម៉ែត្រ) ដែលផ្ដល់ភាពងាយស្រួល ក្នុងការដើរទស្សនា និងថតរូបកម្សាន្តដោយមិនមានភាពរអាក់រអួល។ នេះគឺជាការលះបង់ដើម្បីកេរដំណែលដូនតា ក្រោមការលះបង់កម្លាំងកាយចិត្តអស់រយៈពេលជិត៧ខែ។

លោក ពុទ្ធ សុទ្ធ ប្រធានគ្រប់គ្រងគម្រោងនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ស្ពានថ្មីនេះ បានជំនួសឱ្យស្ពានចាស់ដែលធ្លាប់ទ្រុឌទ្រោមដោយសារអាយុកាល និងអាកាសធាតុ។ ការជួសជុល ត្រូវបានបញ្ចប់ជាស្ថាពរនៅដើមខែមេសា ឆ្នាំ២០២៦នេះ ដើម្បីធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។

ការបង្កើតភាពសុខដុមរមនារវាង «ស្ថាបត្យកម្ម និងធម្មជាតិ» ដែលជាតម្លៃទេសភាពប្រាសាទបេងមាលា ត្រូវបានគេស្គាល់ថាជា«ប្រាសាទក្នុងព្រៃ» ដែលមានសោភ័ណភាពប្លែកពីគេ។ ស្ពានឈើថ្មីនេះត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ ដើម្បីឱ្យភ្ញៀវទេសចរអាច៖

* ផ្តិតយកទិដ្ឋភាពពីលើអាកាស៖ មើលឃើញក្បូរក្បាច់ចម្លាក់ដ៏វិចិត្រ និងគំនរថ្មដែលប្រកប ដោយមន្តស្នេហ៍ពីលើស្ពាន។
* បង្ហាញជូនភ្ញៀវនូវអារម្មណ៍ស្រស់ស្រាយ ក្នុងដំណើរកម្សាន្តក្រោមម្លប់ឈើត្រឈឹងត្រឈៃ ប្រៀបដូចជាការដើរក្នុងឋានសួគ៌បុរាណ។
* យើងបង្កើតភាពងាយស្រួលលើដងស្ពាន ដោយបំពាក់ជណ្តើរ និងផ្លូវដើរថ្មី ជួយឱ្យការទស្សនាប្រាសាទមហិមានេះកាន់តែមានភាពងាយស្រួល និងអារម្មណ៍រំភើប។

តើលោកអ្នក បានត្រៀមខ្លួនហើយឬនៅ? ដើម្បីទៅទទួលយកបទពិសោធន៍ថ្មី នៅលើស្ពានឈើថ្មី ក្នុងទឹកដីនៃប្រាសាទបេងមាលា នាពេលបុណ្យចូលឆ្នាំថ្មីនេះ។ សម្រស់ដ៏អាថ៌កំបាំងនៃអតីតកាល កំពុងរង់ចាំលោកអ្នកទៅស្វែងរកហើយ៕