* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ធ្វើបទបង្ហាញពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនបណ្ដាអង្គទូត និងអង្គការអន្តរជាតិ នៅកម្ពុជា

08-04-2026 10:42

(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ បានធ្វើបទបង្ហាញពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនបណ្ដាអង្គទូត និងអង្គការអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។

បទបង្ហាញនេះរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយក្នុងនោះមានការចូលរួមពីតំណាងអង្គការអន្តរជាតិចំនួន៩ និងបណ្ដាអង្គទូតចំនួន២៨។

មួយរយៈចុងក្រោយនេះកម្ពុជាបានបើកយុទ្ធនាការយ៉ាងខ្លាំងក្លានៅក្នុងការបង្ក្រាប និងបោសសម្អាត ក្រុមឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេស ដោយក្នុងនោះកម្ពុជាថែមទាំងបានរៀបចំ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដាក់ទោសធ្ងន់ធ្ងរចំពោះអ្នកពាក់ព័ន្ធនឹងការឆបោកនេះផងដែរ។

បើតាម លោក ឆៃ ស៊ីណារិទ្ធ, គឺចាប់តាំងពីបើកយុទ្ធនាការ កាលពីឆ្នាំមុន រហូតដល់ពេលនេះ មាន Online Scams ២៥០ករណី ស្មើនឹង ២៥០ទីតាំងហើយ ត្រូវបានបង្ក្រាប ក្នុងនោះ កាស៊ីណូ ចំនួន៩២។ ក្នុងយុទ្ធនាការនេះ មានជនល្មើសស្កេមអនឡាញជាង៨០០នាក់ ត្រូវបានឃុំខ្លួន ខណៈដែលជិត៧០០នាកទៀត មានដីកាតាមចាប់៕