* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាស មួយជាសហគមន៍សុខសាន្តមួយនៃក្រសួងការងារ បើកកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងជ្រើសរើស «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦

08-04-2026 11:01

(ភ្នំពេញ)៖ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ (គ.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រៀបចំយន្តការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការវាយតម្លៃ និងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះការចូលរួមពីតំណាងយន្តការត្រីភាគី លោករដ្ឋលេខាធិការ បានបញ្ជាក់ថា កម្មវិធីនេះគឺជាអនុសាសន៍ មួយក្នុងចំណោមអនុសាសន៍ទាំង១០ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនកម្មករនាពេលកន្លងមក។ ការដាក់ឱ្យដំណើរការចលនាប្រឡងប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» សម្រាប់ឆ្នាំ២០២៦នេះ មានគោលបំណងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពការងារ ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ រួមទាំងការពង្រឹងការអនុវត្តរបបសន្តិសុខសង្គម និងបង្កើនផលិតភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ក្នុងឆ្នាំទី២នេះ មានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន៥៥ ដែលត្រូវបានវាយតម្លៃ និងជ្រើសរើសក្នុងចំណោមសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ១៨២ ដែលបានដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៦។ ចំនួននេះមានការកើនឡើងជាងឆ្នាំ២០២៥ ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន ៣៦ ដែលបានជ្រើសរើស។ ការវាយតម្លៃជ្រើសរើសជ័យលាភី សហគ្រាសជាសហគមន៍សុខសាន្ត គឺធ្វើឡើងតាមគោលការណ៍កំណត់ និងប្រកបដោយតម្លាភាពដោយផ្អែកលើលក្ខខណ្ឌអនុលោមភាពទាំង៨ រួមមានអនុលោមភាពនៃលក្ខខណ្ឌការងារ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ អនុលោមភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាពនិងសុខភាពការងារ អនុលោមភាពនៃរបបសន្តិសុខសង្គម អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតមានពិការភាព អនុលោមភាពនៃការអនុវត្តកម្មវិធី លើកកម្ពស់ផលិតភាពការងារ និងអនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលជាប់ការវាយតម្លៃ នឹងទទួលបានពានរង្វាន់មាស ឬពានរង្វាន់ប្រាក់ ឬពានរង្វាន់សំរឹទ្ធ និងការលើកលែងការចុះធ្វើអធិការកិច្ចការងារសាមញ្ញទៅតាមកម្រិតពានរង្វាន់។

ជាថ្មីម្ដងទៀត ប្រធានគណៈកម្មការ បានអំពាវនាវដល់តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជកជួយផ្សព្វផ្សាយ និងជំរុញសហគ្រាស ក្រុមហ៊ុន រោងចក្រចូលរួមកម្មវិធីប្រឡងប្រណាំងឱ្យបានច្រើនថែមទៀតសម្រាប់ឆ្នាំបន្ទាប់ ដើម្បីចូលរួមទាំងអស់គ្នាលើកកម្ពស់វប្បធម៌អនុលោមភាពការងារ៕