«អគ្គនាយកដ្ឋានកសិកម្ម» នៃក្រសួងកសិកម្ម ត្រូវបានផ្លាស់ប្តូរឈ្មោះមកជា «អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត»

08-04-2026 11:04

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា «អគ្គនាយកដ្ឋានកសិកម្ម» ត្រូវបានផ្លាស់ប្តូរឈ្មោះមកជា «អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត»។

ប្រភពខាងលើ បានឱ្យដឹងដូច្នេះថា អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមគោរព ជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន រដ្ឋលេខាធិការដ្ឋាន រដ្ឋបាលរាជធានី-ខេត្ត និងជម្រាបដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន គ្រឹះស្ថានឯកជន សហគ្រាស អាជីវកម្ម និងសាធារណជនទាំងអស់ មេត្តាជ្រាប និងជ្រាបថា យោងតាមអនុក្រឹត្យ លេខ២៤០ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានកសិកម្មត្រូវបានប្តូរមកជាអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងប្រើប្រាស់គំរូត្រាថ្មី ចាប់ពី ថ្ងៃជូនដំណឹងនេះតទៅ៕

ខាងក្រោមជាសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ៖