ស្នងការនគរបាលខេត្តបាត់ដំបង ទទួលស្គាល់ថា ពិតជាមានបទល្មើសលួចនាំបារីទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ ហើយនៅពេលនេះកម្លាំងជំនាញកំពុងស្រាវជ្រាវ ដើម្បីចុះបង្ក្រាប
08-04-2026 12:03
(បាត់ដំបង)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថានៅពេលនេះបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមទាក់ទងនឹងករណីលួចនាំបារីឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង ដែលក្នុងនោះមានទាំងរូបភាពទៀតផង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ករណីដែលបានផ្សព្វផ្សាយនេះ ពិតជាកើតមានមែននៅចំណុចខាងលើពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តនីតិវិធីស្របតាមជំនាញ និងច្បាប់៕








