ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពី «ការដាក់ឲ្យប្រើប្រាស់ប្រតិទិនព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២៦» ដើម្បីសម្រួលដល់ការរៀបចំគម្រោងផែនការទស្សនកិច្ចរបស់ភ្ញៀវទេសចរ
08-04-2026 13:51
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹង ដល់សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ ថា ក្រសួងទេសចរណ៍ក្រោមកិច្ចសហការ ជាមួយភាគីពាក់ព័ន្ធ បានរៀបចំជាប្រតិទិនព្រឹត្តិការណ៍ប្រចាំឆ្នាំ២០២៦ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការរៀបចំគម្រោងផែនការទស្សនកិច្ចប្រចាំឆ្នាំរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមក ប្រទេសកម្ពុជា។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖






