អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អញ្ជើញចូលរួមក្នុងពិធីសូត្រមន្តសុំពរជ័យ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរដ្ឋបាលស្រុករលាប្អៀរ

08-04-2026 13:57

(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧ ០ គ.ស.២០២៦ខាងមុខនេះ រដ្ឋបាលស្រុករលាប្អៀរ នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីសូត្រមន្តបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនព្រមទាំងលើករាសី ប្រោសព្រំ សុំពរជ័យ សិរីមង្គលពីទេវ តាឆ្នាំថ្មីជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ វីរៈយុទ្ធជន និងប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ។

ពិធីនេះប្រព្រឹត្តទៅតាមបែបប្រពៃណីព្រះពុទ្ធសាសនា និងដោយមានការអញ្ជើញចូលរួមពីលោកស្រី កែ ច័ន្ទមុន្នី អ្ន កតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក សោម វឺន ប្រធា នក្រុមប្រឹក្សាស្រុករលាប្អៀរ លោក សេង វិចិត្រ អភិបាល ស្រុក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរភូមិ-ឃុំ អ្នកសារព័ត៌មាននិងប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។

នៅក្នុងឱកាសនោះលោកស្រី កែ ច័ន្ទមុន្នី បានថ្លែងថា ពិធីបុណ្យចូលឆ្នាំខ្មែរជាពិធីបុណ្យប្រពៃណីជាតិធំដ៏សំខាន់បំផុតមួយ ក្នុងចំណោមពិធីបុណ្យទាំងអស់ដែលតែងតែប្រារព្ធឡើងក្នុងខែមេសា ជារៀងរាល់ឆ្នាំ តាំងពីបុរាណកា លមក ដែលជារដូវកាលប្រជារាស្ត្រខ្មែរមានពេលទំនេរពីការប្រមូលផលស្រូវ ដំណាំផ្សេងៗ និងបានសម្រាកពីការ ងារមកជួបជុំក្រុមគ្រួសារ និងញាតិមិត្តជិតឆ្ងាយ ដើម្បីស្វាគមន៍ឆ្នាំថ្មី ព្រមទាំងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដែ លជាវប្បធម៌ដ៏យូរលង់ និងល្អផូរផង់ ដែលបុព្វបុរសដូន តាខ្មែរបានបន្សល់ទុករហូតដល់បច្ចុប្បន្ន។

លោកស្រី បានបន្តទៀតថា ពិធីបុណ្យចូល ឆ្នាំខ្មែរនេះផងដែរ ជាពិធីបុណ្យមួយដែលមានអត្ថន័យដ៏ធំធេងហើយប្រារព្ធឡើងយ៉ាងអធិកអធម ដើម្បីអបអរសា ទរចំពោះការចាប់ផ្តើមនៃឆ្នាំថ្មី និងបង្សុកូលឧទ្ទិសកុសលដល់បុព្វការីជន ហើយបង្កើនភាពស្និទ្ធស្នាលរវាងសមាជិ កគ្រួសារ និងចងសម្ព័ន្ធមេត្រីភាពរវាងអ្នកស្រុកភូមិជិតឆ្ងា យគា្ននិងសហគមន៍ភូមិផង ដោយធ្វើការជូនពរគ្នាទៅវិញ ទៅមក ឱ្យមានសុខភាពល្អ សុភមង្គល និងជោគជ័យក្នុងជីវិត។ លើសពីនេះទៀត ពិធីបុណ្យនេះក៏បានបង្ហាញពីអត្តសញ្ញាណ និងអរិយធម៌របស់ជាតិខ្មែរបណ្តុះស្មារតីសាមគ្គី ភាពជាតិ និងថែរក្សាការពារ ស្រឡាញ់ទំនៀមទម្លាប់ប្រពៃ ណីជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍។

នៅក្នុងឱកាសនោះលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានថ្លែងថា ដោយអនុវត្តទៅតាមការណែនាំរបស់អភិបាលខេត្តកំពង់ឆ្នាំង សម្រាប់ផែនការរៀបចំនូវពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សម្រាប់កិច្ចការទី១-មុនចូលឆ្នាំមកដល់ គឺរដ្ឋបាលស្រុករលាប្អៀរបានរៀបចំការតុបតែងកែលំអរបរិវេណដែលត្រូវទទួលទេវតាឆ្នាំថ្មី និងបរិវេណសម្រាប់លេងកម្សាន្ត ការងារនេះលោកក៏បានណែនាំទៅដល់ គ្រប់មូលដ្ឋានឱ្យអនុវត្តផងដែរ។

ការងារទី២-កែសម្រួលចរាចរណ៍ដែ លបង្កលក្ខណៈឱ្យបងប្អូនដែលនឹងអញ្ជើញមកមកចូលរួមលេងកម្សាន្តក្នុងកម្មកម្មវិធីបុណ្យចូលឆ្នាំគឺចាប់ពីថ្ងៃទី១១-១២ ខែមេសា រហូតដល់ថ្ងៃចូលឆ្នាំ ពិសេសនៅតាមមូលដ្ឋានតាមបណ្ដោផ្លូវ ជាតិផ្លូវសំខាន់ៗទាំងអស់ គឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានធ្វើកិច្ចការងារនេះដោយមានការរៀបចំណែ នាំដល់គណៈវិជ្ជាការឯកភាពរដ្ឋបាលស្រុកសហការជាមួយកម្លាំងប្រជាការពារដែលក្នុងនោះយើងមានបញ្ជា ការពារចំនួនជាងមូយពាន់នាក់ រួមនឹងកម្លាំងប៉ូលីសកម្លាំងអាវុធហត្ថចំនួន៥០០នាក់ កងកម្លាំង និងកម្លាំងប្រជាការពារត្រូវសហការគ្នាបំពេញការងារនៅតាមបណ្ដោយផ្លូវជាតិ គឺមិនឲ្យមានបញ្ហាកកស្ទះ ឬក៏បញ្ហាផ្សេងៗដែលបង្កការ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើយ។

អភិបាលស្រុក បានបន្តថា សម្រាប់ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈគឺគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានសហការគ្នាជាមួយនឹងកម្លាំងប្រជាការពារដើម្បីសហការរៀបចំនៅតាមទីតាំងកំសាន្តនា នា និងជាពិសេសតាមបណ្ដាវត្តអារាម និងនៅតាមសហគមន៍កំសាន្ត។

ដោយឡែកឆ្នាំនេះ លោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ នូវគ្រប់មូលដ្ឋានចូលរួមលេងកំសាន្តនូវល្បែងរបាំប្រជាព្រៃខ្មែរឲ្យបានផុសផុលដើម្បីថែរក្សាប្រពៃ ណីវប្បធម៌ជាតិ។ទន្ទឹមនឹងនេះអាជ្ញាធរក៏បានហាមឃាត់ការលេងល្បែង ណាដែលបង្កគ្រោះថ្នាក់ ឬមិនមែនជាល្បែងប្រជាប្រិយខ្មែរ ដូចជាការបាញ់ទឹក, ជះទឹក, ប៉ាតម្សៅ, ដុតផាវ និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសនៅតាមទីវត្តអារាម និងគ្រឹះស្ថានសិក្សា ដោយអនុវត្តឲ្យបានតាមការ ណែនាំរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត ដែលការណែនាំគឺហាមដាច់ខាតចំពោះការប្រើរថយន្តបាញ់ទឹក ដើម្បីរាំរែក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ និងត្រូវលើកទឹកចិត្តឱ្យគ្រប់មូលដ្ឋាននិងសហ គមន៍កម្សាន្តនានា លេងល្បែងប្រជាប្រិយដើម្បីថែរក្សាប្រ ពៃណីវប្បធម៌ខ្មែរ។

ជាចុងក្រោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ខាងមុខនេះ លោកអភិបាលស្រុកក៏បានអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន សូមបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់អគ្គីភ័យចោរកម្ម និងគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ដោយត្រូវមានការប្រុងប្រយ័ ត្នចំពោះភ្លើងចង្ក្រាន ទានធូប ដែលអាចបង្កើតជាគ្រោះអគ្គីភ័យពិសេសត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរផ្លូវជិតឆ្ងាយសូមកុំឱ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ហើយត្រូវបិទភ្លើងនិងផ្ដាច់ចរន្តអគ្គិសនីមុនពេលចាកចេញពីផ្ទះ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកក៏បានជូនពរដល់ពលរដ្ឋគ្រប់រូបទទួលបានការកំម្សាន្តសប្បាយក្នុងឱកាសជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃប្រកបដោយភាពសប្បាយរីករាយគ្រប់ក្រុមគ្រួសារ។

បញ្ចប់នៃកម្មវិធីសូត្រមន្តសុំពរជ័យ កុំមានការលេងល្បែងប្រជាប្រិយដូចជាៈ ចោលឈូង បោះអង្គុញ លាក់ក ន្សែង ។ល។ នារាត្រីនោះក៏មានអាហារសាម គ្គី រាំលេងកម្សាន្ត ប្រកប ដោយភាពសប្បាយរីករាយផងដែរ៕