ជាកាតព្វកិច្ច និងទំនួលខុសត្រូវ! ប្រធានសាលសម្ភព នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ជួយសង្គ្រោះស្ត្រីសម្រាលកូន តាមផ្លូវទឹក (Video inside)
08-04-2026 15:35
(កំពង់ឆ្នាំង)៖ យោងតាមប្រភពមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានបង្ហាញពីសកម្មភាពសង្គ្រោះបន្ទាន់លើផ្ទៃទឹក នៅក្នុងស្ថានភាពដ៏ប្រកបដោយគ្រោះថ្នាក់ និងប្រញាប់ប្រញាល់បំផុតរបស់ អ្នកគ្រូ ប៉ាល់ ដារិន ប្រធានសាលសម្ភព នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
នេះបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាឆ្មបជំនាញ ដោយបានចុះទៅជួយសង្គ្រោះស្ត្រីម្នាក់ដែលបានឈឺពោះសម្រាលកូននៅលើទូក ខណៈពេលដែលក្រុមគ្រួសារព្យាយាមបញ្ជូនមកមន្ទីរពេទ្យពីភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប៉ុន្តែមកមិនទាន់ពេលវេលា។
សកម្មភាពនេះ គឺជាគំរូដ៏ល្អមួយនៃមន្ត្រី និងបុគ្គលិកសុខាភិបាលដែលតែងតែនៅក្បែរ និងជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ៕












