* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច ទទួលបានវិញ្ញាបនបត្រលើឯកសាររចនា  បញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤ ពីស្ថាប័នអន្តរជាតិ Uptime Institute

08-04-2026 15:37

(ភ្នំពេញ)៖ មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ជាផ្លូវការនូវវិញ្ញាបនបត្របញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤ លើឯកសាររចនា (Tier IV Certification of Design Documents-TCDD) ពីស្ថាប័នអន្តរជាតិ Uptime Institute នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ និងបានបង្ហាញជាសាធារណៈលើគេហទំព័រផ្លូវការ (www.uptimeinstitute.com) ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦មក។

នេះគឺជាជោគជ័យដ៏សំខាន់មួយ ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ ភាពប្រាកដនិយម និងមានចក្ខុវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការយកចិត្តទុកដាក់ណែនាំតម្រង់ទិសជាប់ជាប្រចាំពី លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលមានសុវត្ថិភាពខ្ពស់ និងគ្មានការរអាក់រអួល ដើម្បីបម្រើដល់សេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការសាងសង់ និងដំណើរការសាកល្បងពេញលេញ ចាប់ពីចុងឆ្នាំ២០២៥មក ដោយមានវិសាលភាព និងសមត្ថភាពអាចទ្រទ្រង់បានដល់ប្រមាណជា ៣០០ទូរ (Racks) និងគ្រោងរៀបចំដំណើរការជា Active-Active Data Center ជាមួយមជ្ឈមណ្ឌលទិន្នន័យរួម សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ និងអាចប្រើប្រាស់ជាសហទីតាំង(Co-location)សម្រាប់មជ្ឈមណ្ឌលទិន្នន័យរបស់អង្គភាពនានា។

ការសាងសង់ ត្រូវបានត្រួតពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ អនុលោមតាមស្ដង់ដារបច្ចេកទេសមជ្ឈមណ្ឌលទិន្នន័យកម្រិត៤ (Uptime Tier IV -ស្ថិរភាពដំណើរការ ៩៩,៩៩៥%) ដែលជាកម្រិតស្ដង់ដារខ្ពស់បំផុតពីវិទ្យាស្ថាន Uptime ដែលជាស្ថាប័នឯករាជ្យ ទទួលស្គាល់ និងល្បីល្បាញក្នុងការកំណត់ និងផ្តល់វិញ្ញាបនបត្រស្តង់ដារ Tier សម្រាប់វាស់វែងភាពជឿជាក់ និងភាពធន់របស់មជ្ឈមណ្ឌលទិន្នន័យ។

ជាមួយសមិទ្ធផលនេះ បានធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យខាងលើ ក្លាយជាមជ្ឈមណ្ឌលទិន្នន័យទី១ ដំបូងគេបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រកម្រិតខ្ពស់នេះ។

សូមជម្រាបថា វិញ្ញាបនបត្រ Tier IV គឺជាកម្រិតខ្ពស់បំផុត (Highest Standard) ក្នុងចំណោមកម្រិតទាំង ៤ នៃស្តង់ដារមជ្ឈមណ្ឌលទិន្នន័យរបស់ពិភពលោក។ ប្រព័ន្ធដែលទទួលបានកម្រិតនេះ ត្រូវបានរចនាឡើងដោយផ្អែកលើគោលការណ៍សំខាន់ៗដូចជា៖

*ភាពធន់ខ្ពស់បំផុត (Fault Tolerance): ប្រព័ន្ធត្រូវបានរៀបចំឡើងឱ្យមានសមាសធាតុបម្រុង (Redundancy) គ្រប់ផ្នែកទាំងអស់។ ទោះបីជាមានឧបករណ៍ណាមួយខូច ឬមានការដាច់ចរន្តអគ្គិសនីក៏ដោយ ក៏ប្រព័ន្ធទាំងមូលនៅតែដំណើរការជាធម្មតា ដោយមិនរំខានដល់សេវាកម្មឡើយ។

*ដំណើរការ ២៤/៧ ឥតឈប់ឈរ: បើធៀបនឹងកម្រិតផ្សេងៗ Tier IV ធានានូវអត្រាដំណើរការ (Uptime) រហូតដល់ ៩៩.៩៩៥% ដែលមានន័យថាក្នុងមួយឆ្នាំ ប្រព័ន្ធអាចមានការរអាក់រអួលមិនលើសពី ២៦ នាទីឡើយ។

*សុវត្ថិភាព និងទំនុកចិត្ត: ជាស្ដង់ដារដែលប្រើប្រាស់ដោយស្ថាប័នហិរញ្ញវត្ថុធំៗ និងអង្គភាពរដ្ឋាភិបាលសំខាន់ៗនៅលើពិភពលោក ដើម្បីការពារទិន្នន័យពីគ្រោះថ្នាក់បច្ចេកទេសផ្សេងៗ៕