* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម៖ បើទោះបី​តម្លៃប្រេងឥន្ធនៈកើនឡើង​ក៏ដោយ ប៉ុន្តែមិនទាន់មានរោងចក្រសហគ្រាសណាមួយនៅកម្ពុជា បន្ថយផលិតកម្ម ឬបិទទ្វារដោយសារបញ្ហានេះទេ (Video inside)

08-04-2026 16:47

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ​ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈជាពិសេសប្រេងម៉ាស៊ូត ដោយសារសង្រ្កាមនៅមជ្ឈឹមបូព៌ា ​ច្បាស់ណាស់នឹងធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផលិតកម្ម របស់រោងចក្រ សហគ្រាស និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ប៉ុន្តែយ៉ាងក្តីគិតមកទល់ពេលនេះ មិនទាន់មានរោងចក្រ សហគ្រាសណាមួយកាត់បន្ថយផលិតកម្ម ឬបិទទ្វារ ដោយសារបញ្ហានេះនៅឡើយទេ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នាពេលថ្មីៗនេះ លោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការគ្រឿងចក្រផ្សេងៗ ដែលប្រើប្រាស់ប្រេង និង ជំរុញឱ្យថ្លៃដឹកជញ្ជូនឡើងថ្លៃ ដែលបានជះឥទ្ធិពលដល់ការឡើងឡើងថ្លៃវត្ថុធាតុដើម និងឡូជីកស្ទីក។ តែយ៉ាងនេះក្តី ដោយសារការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលដែលបាន​កាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈបានជួយសម្រួលបន្ទុកដល់ខ្សែច្រវ៉ាក់ផលិតកម្មទាំងមូលរបស់រោងចក្រ សហគ្រាស និងសិប្បកម្ម​ និងអ្នកប្រើប្រាស់ទូទៅផងដែរ។ ជាមួយគ្នា រដ្ឋាភិបាលក៏មានការគិតគូរ​ថ្លៃចំណាយលើការធ្វើដំណើររបស់កម្មកររោងចក្រ ប្រមាណ១ម៉ឺនក្នុងមួយខែ។

លោកបញ្ជាក់ថា«ការគិតគូរនេះ ធ្វើឱ្យកម្ពុជារក្សាបាន ដំណើរការផលិតកម្មរបស់បណ្តារោងចក្រសហគ្រាសទាំងអស់មិនឱ្យបន្ថយខ្សែច្រវ៉ាក់ផលិតកម្ម ឬបិទខ្សែច្រវ៉ាក់ផលិតកម្ម នៅទេឡើយ។ ​នៅពេលដែលយើងមានការគិតគូរច្បាស់លាស់ត្រឹមត្រូវ ហើយរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ទាំងទៅលើតម្លៃថាមពល តម្លៃប្រេង ការធ្វើដំណើរ ឡូជីកស្ទីក ធានាបាននូវនិរន្តភាពនៃផលិតកម្មរបស់យើង»។​
​
លើសពីនេះទៅទៀត ដោយសារ​ផលិតកម្មភាគច្រើន នៅកម្ពុជាប្រើប្រាស់ថាមពលអគ្គិសនី បានជួយ​មួយផ្នែកធំទៅលើ​ខ្សែច្រវ៉ាក់ផលិតកម្ម ​​ខណៈកម្ពុជាប្រើប្រាស់ថាមពលកកើតវិញជាង៦៣% ​ហេតុនេះហើយ បានជាមិនធ្វើឱ្យមានការព្រួយបារម្ភទៅលើការកង្វះថាមពល​នោះឡើយ។

តែយ៉ាងក្តីលោកបារម្ភថា តម្លៃទំនិញអាចនឹងកើនឡើង ដោយសារការកើនឡើងនៃតម្លៃដឹកជញ្ជូន និងវត្ថុធាតុដើម ដែលនាំចូលមក ដូច្នេះហើយលើកទឹកចិត្តដល់បណ្តារោងចក្រផលិតកម្មទាំងអស់ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម និងជួយទៅដល់កសិករ៕