* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត មាឃ បូរ៉ា៖ ភាសាជាឫសគល់ដើមនៃជាតិមួយ, ភាសាខ្មែរ មានគ្រប់ពាក្យសម្រាប់ជំនួសភាសាបរទេស (Video inside)

08-04-2026 16:51

(ភ្នំពេញ)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ ក្នុងកិច្ចសម្ភាសមកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា ភាសា គឺជាឫសគល់ដើមនៃជាតិសាសន៍មួយ ហើយដូនតាខ្មែរ ខិតខំបង្កើតភាសាខ្មែរខ្លាំងណាស់។ លោកបន្តថា ទោះសម័យទំនើបយ៉ាងណា ក៏ភាសាខ្មែរមានគ្រប់ពាក្យសម្រាប់ជំនួសភាសាបរទេសដែរ។

លោកបណ្ឌិត មាឃ បូរ៉ា បានស្នើឲ្យកូនខ្មែរខិតខំអភិរក្សអក្សរជាតិ ដោយមិនត្រូវសរសេរសំណេរខ្មែរលាយបរទេស, សរសេរបរទេសសំនៀងខ្មែរ និងនិយាយបរទេសជំនួសពាក្យខ្មែរឡើយ។ លោកបណ្ឌិត មិនជំទាស់ទេ សម្រាប់វាគ្មិន ឬគ្រូបង្រៀន ដែលយកពាក្យបច្ចេកទេសមួយពាក្យៗ មកនិយាយនោះ ប៉ុន្តែសម្រាប់ក្នុងនាមលោកជាអ្នកស្រាវជ្រាវមួយរូប បានអះអាងថា ភាសាខ្មែរមានគ្រប់ពាក្យ សម្រាប់ជំនួសភាសាបរទេស។

សូមជម្រាបថា ភាសា គឺជាធាតុមួយនៃវប្បធម៌ ដែលជាមែកធាងនៃអរិយធម៌។ ការលើកឡើងរបស់ប្រធានវិទ្យាស្ថានភាសាជាតិ ដោយសារថ្មីៗនេះ នៅលើបណ្តាញសង្គម មានការប្រតិកម្មខ្លាំង ពាក់ព័ន្ធនឹងការនិយាយមួយឃ្លា មានលាយភាសាខ្មែរពាក់កណ្តាល និងបរទេសពាក់កណ្តាល៕

ខាងក្រោមនេះជាវិដេអូសម្ភាសរវាងលោក កែវ ពិសិដ្ឋ និពន្ធនាយករងបណ្តាញព័ត៌មាន Fresh News និងលោកបណ្ឌិត មាឃ បូរ៉ា៖