ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ មានសង្ឃដីកាពន្យល់ពីពិធីបុណ្យចូលឆ្នាំខ្មែរ (Video inside)
08-04-2026 17:18
(កណ្តាល)៖ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ បានមានសង្ឃដីកាពន្យល់ពីពិធីបុណ្យចូលឆ្នាំខ្មែរ។
ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ដែលក្រសួងធម្មការ និងសាសនា បានណែនាំឲ្យរៀបចំពិធីតាមប្រពៃណី រួមទាំងការសម្អាត តុបតែងវត្តអារាម និងរៀបចំល្បែងប្រជាប្រិយ។
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិដ៏សំខាន់មួយដែលប្រជាជនកម្ពុជាប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្តូរឆ្នាំចាស់ និងទទួលទេវតាឆ្នាំថ្មី ជាមួយនឹងការរៀបចំគ្រឿងសក្ការៈ លេងល្បែងប្រជាប្រិយ និងធ្វើបុណ្យទាន នៅតាមវត្តអារាម។ នេះជាទំនៀមទម្លាប់មានតាំងពីបុរាណកាលមក និងបន្តមកដល់បច្ចុប្បន្ន។
ដើ្បម្បីជ្រាបកាន់តែច្បាស់ពីអត្ថន័យ នៃពិធីចូលឆ្នាំខ្មែរ សូមស្តាប់ការពន្យល់របស់ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា៖

































