* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានលើកកម្ពស់គុណភាពផ្លូវក្រាលបេតុង ១ខ្សែ ប្រវែង ១គីឡូម៉ែត្រ ជូនពលរដ្ឋនៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល

08-04-2026 17:24

(កណ្ដាល)៖ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរមិនថារដូវប្រាំង ឬរដូវវស្សា និងដោយមានការស្នើសុំរបស់អាជ្ញាធរស្រុកពញាឮ ពិសេសប្រជាពលរដ្ឋរស់នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល, នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត សាន វិសាល រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋាន ការលើកកម្ពស់គុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែងសរុប១ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មសងខាង ម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូមូលមុខមួយគ្មានស្លាបចំនួន ១កន្លែង និងអណ្តូងលូចំនួន ២កន្លែង ស្ថិតនៅភូមិស្រែអំបិល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

លោកបណ្ឌិត សាន វិសាល បានថ្លែងថា ការសាងសង់ផ្លូវនៅពេលនេះ ធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក មិនថារដូវប្រាំង ឬរដូវវស្សា ផ្លូវនេះមានជង្ហុក ដក់ទឹក ហុយ រអិល ដែលពិបាកក្នុងការធ្វើដំណើរ សម្រាប់សិស្សានុសិស្សទៅសាលារៀន ការដឹកកសិផលរបស់ប្រជាកសិករ ក៏ដូចការធ្វើដំណើររបស់ជាប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះផងដែរ។

លោករដ្ឋលេខាធិការ បានបន្តថា ការសាងសង់ផ្លូវនេះ គឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសផ្លូវនេះ គឺជាប្រភេទផ្លូវដែលមានភាពធន់ក្នុងការបម្រែបម្រួលអាកាសធាតុ ដែលធានាឱ្យការប្រើប្រាស់បានយូរអង្វែង។

លោកបណ្ឌិត សាន វិសាល បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ស្វាហាប់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោករដ្ឋលេខាធិការ បានស្នើដល់កងវិស្វកម្មលេខ១៨១ ស្ពាន-ថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវសូមមានការយល់យោគ និងអធ្យាស្រ័យ នៅពេលដែលផ្លូវនេះកំពុងសាងសង់ អាចធ្វើឱ្យរំខានដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា កុំដឹកលើសទម្ងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំចាក់ដីលុបប្រឡាយរំដោះទឹក ដែលនាំឱ្យផ្លូវដក់ទឹកឆាប់ខូច និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕