* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ រៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសលើក្របខណ្ឌតាមដាន និងវាយតម្លៃផែនទីបង្ហាញផ្លូវកាតាលីករសកល ដើម្បីជំរុញការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា

08-04-2026 17:36

(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានប្រចាំការនៃក្រុមការងារ ក.ផ.ក.អ. តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេស ស្តីពីក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដែលប្រារព្ធឡើងនៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

សិក្ខាសាលានេះ ដោយមានការចូលរួមពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងភាគីនិយោជក កម្មករនិយោជិត និងអង្គការសង្គមស៊ីវិល ក្នុងគោលបំណងពិនិត្យ និងកែលម្អក្រខ័ណ្ឌតាមដាន និងវាយតម្លៃ (RMF) នៃផែនទីបង្ហាញផ្លូវកាតាលីករសកល ដើម្បីជំរុញការងារសមរម្យ និងការគាំពារសង្គមនៅកម្ពុជា។

លោកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងបើកអង្គសិក្ខាសាលា ដោយបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមជា «ប្រទេសត្រួសត្រាយផ្លូវ» នៅចុងឆ្នាំ២០២៣ និងអនុវត្តផែនទីបង្ហាញផ្លូវ ២០២៥-២០២៨ ដោយផ្តោតលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជំនាញ និងការគាំពារសង្គម មានគោលដៅយុទ្ធសាស្ត្រ ៥ សំខាន់ៗរួមមាន ការអនុម័តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគាំទ្រការបង្កើតការងារ ការអភិវឌ្ឍជំនាញ ការពង្រីកការគាំពារសង្គមឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ការជំរុញសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការបង្កើតបរិយាកាសទីផ្សារការងារប្រកបដោយបរិយាបន្ន។

ជាមួយគ្នានេះ លោកស្រី សុវណ្ណ វណ្ណារតន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលេខាធិការដ្ឋាន ក.ផ.ក.អ. ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសហការរៀបចំឯកសារ និងសិក្ខាសាលានេះឡើង។ លោកស្រីបានសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីកិច្ចពិភាក្សានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យតាមការរំពឹងទុក ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត៕