អតិថិជនរបស់ធនាគារ ព្រីនស៍ ដែលមិនទាន់ដកប្រាក់បញ្ញើ សូមប្រញាប់មកដាក់ពាក្យស្នើសុំ និងដកប្រាក់សំណងឱ្យបានរួចរាល់ (Video inside)

08-04-2026 18:24

(ភ្នំពេញ)៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អិមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជា ធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ភីអិលស៊ី បានចេញសេចក្តីជូនដំណឹងចុងក្រោយ អំពីការទូទាត់សង ចំពោះអតិថិជនប្រាក់បញ្ញើទាំងអស់ ដែលមិនទាន់បានទាមទារសំណងរបស់ខ្លួននៅឡើយ ឱ្យមកដាក់ពាក្យស្នើសុំ និងដកប្រាក់សំណងឱ្យបានរួចរាល់ក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ ចាប់ពីកាលបរិច្ឆេទនៃសេចក្តីជូនដំណឹងនេះ។

ផុតរយៈពេលកំណត់ខាងលើនេះ ទឹកប្រាក់ដែលមិនបានទាមទារ នឹងត្រូវដោះស្រាយតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។
អ្នកជម្រះបញ្ជីសូមរក្សាសិទ្ធិ ក្នុងការបិទគណនីដែលនៅសេសសល់ទាំងអស់ ហើយការទាមទារក្រោយ រយៈពេលកំណត់អាចត្រូវបានអនុវត្តតាមនីតិវិធីបន្ថែម។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ក្រុមការងារជម្រះបញ្ជី តាមរយៈទូរសព្ទលេខ៖ ០២៣ ៩៩១ ១៦៨ ឬ ១៨០០ ២០៨ ៨៨៨៕