* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តកំពង់ធំ៖ «មានផ្លូវមានក្តីសង្ឃឹម» ដែលជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល

08-04-2026 19:39

(កំពង់ធំ)៖ នាឱកាសសម្ពោធផ្លូវបេតុង១ខ្សែ ប្រវែង២៦៨០ ម៉ែត្រ នៅភូមិស្នោរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានលើកឡើងថា មានផ្លូវគឺមានក្តីសង្ឃឹម ដែលដើរតួនាទីយ៉ាងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល។

ក្នុងឱកាសនោះដែរ លោកបានពាំនាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទោះបីជាសម្តេចមមាញឹកក្នុងកិច្ចការប្រទេសជាតិក៏ដោយក៏ការអភិវឌ្ឍន៍នៅតែបន្តជានិច្ចគ្រប់ទីកន្លែងទាំងនៅទីក្រុងនិងជនបទ ។

លោកបានបន្តទៀតថា ផ្លូវគឺជាសរសៃឈាមយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីទីកន្លែងមួយទៅកាន់ទីកន្លែងផ្សេងទៀត ហើយមិនតែប៉ុណ្ណោះវាជាបេះដូងយ៉ាងសំខាន់សំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ និងសង្គមជាតិទាំងមូល ដែលមិនអាចកាត់ផ្តាច់គ្នាបានឡើយ។សម្រាប់ខេត្តកំពង់ធំផ្លូវត្រូវបានស្ថាបនាឡើងស្ទើរគ្រប់ទីកន្លែងទាំងផ្លូវកៅស៊ូនិងផ្លូវបេតុងដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។

លោកបន្តទៀតថា ជាក់ស្តែងនៅស្រុកសន្ទុកការអភិវឌ្ឍន៍ផ្លូវដើម្បីភ្ជាប់ទៅតំបន់ផ្សេងទៀតកំពុងដំណើរការទៅមុខជាក់ស្តែងដូចជាផ្លូវ១ ខ្សែនេះពិតជាមានសារសំខាន់ចំពោះបងប្អូនក្នុងការធ្វើដំណើរ ដឹកជញ្ជូនទំនិញកសិផលផ្សេងៗពិសេសអាចឲ្យលោកយាយលោកតា បងប្អូនបានធ្វើលំហាត់ប្រាណជួយដល់សុខភាពកាន់តែប្រសើរឡើង។

លោកអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតតាមធម្មតា និងថែរក្សាសុខភាពឲ្យបានល្អ ពិសេសថែរក្សាផ្លូវឲ្យបានល្អដើម្បីសហគមន៍។

ទន្ទឹមគ្នានេះ លោកបានលើកឡើងផងដែរ ចំពោះបញ្ហាព្រំដែន ដោយថ្នាក់ដឹកនាំ កំពុងតែធ្វើការយ៉ាងសកម្ម ទាំងផ្នែកការទូតនិងការគ្រប់គ្រងកំលាំងទ័ពនៅសមរភូមិមុខ។ លោកបន្តថា«ហើយអ្វីដែលយើងត្រូវធ្វើគឺការរួបរួមសាមគ្គីភាពឯកភាពជាតិខ្មែរតែមួយ ទើបយើងខ្លាំង សេដ្ឋកិច្ចយើងរឺងមាំ ពីព្រោះសៀមវាកំពុងប្រើយុទ្ធសាស្ត្របំបែកបំបាក់យើង ខណៈពេលដែលពិភពលោកកំពុងតែច្របូកច្របល់»។

សូមបញ្ជាក់ថាផ្លូវបេតុងមួយខ្សែនេះមានប្រវែង ២៦៨០ ម៉ែត្រ ជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈ លោក ញ៉ែម ប៊ុនថា និងលោកស្រី អ៊ុន វឌ្ឍនី ព្រមទាំងបុត្រា បុត្រី ៕