* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តពោធិ៍សាត់ ប្រគល់ «កម្មសិទ្ធិដីឡូតិ៍ស្របច្បាប់» ជូនពលរដ្ឋស្ម័គ្រចិត្តរុះរើផ្ទះពីមាត់ស្ទឹង ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មី ប្រកបដោយក្តីសង្ឃឹម និងបរិយាកាសរស់នៅល្អប្រសើរ

08-04-2026 19:54

(ពោធិ៍សាត់)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងសិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីឡូតិ៍ ជូនប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន ចេញពីបណ្តោយមាត់ស្ទឹងពោធិ៍សាត់ ដើម្បីមកតាំងទីលំនៅថ្មី ក្នុងតំបន់អភិវឌ្ឍន៍ «ភូមិសន្តិភាពបឹងយា» ស្ថិតក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង។

មានប្រសាសន៍សំណេះសំណាល លោក ខូយ រីដា បានគូសបញ្ជាក់ថា ការរៀបចំឱ្យបងប្អូនផ្លាស់ប្តូរទីលំនៅពីមាត់ស្ទឹង (ចាប់ពីចំណុចស្ពានថ្ម ផ្លូវជាតិលេខ៥ រហូតដល់ស្ពានដែក ផ្លូវរថភ្លើង) មកកាន់ទីតាំងថ្មីនេះ គឺជាយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ»។ លោកបានលើកឡើងពីហានិភ័យខ្ពស់ នៃការរស់នៅតាមដងស្ទឹង ដែលងាយប្រឈមនឹងគ្រោះថ្នាក់បាក់ច្រាំង បញ្ហាសុខភាព ដោយសារបរិស្ថានមិនស្អាត និងកង្វះហេដ្ឋារចនាសម្ព័ន្ធស្របច្បាប់។

លោកបានសង្កត់ធ្ងន់ថា នៅទីតាំងថ្មី «ភូមិសន្តិភាពបឹងយា»នេះ បងប្អូនមិនត្រឹមតែទទួលបានដីឡូតិ៍សម្រាប់សង់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ដែលជាទ្រព្យសម្បត្តិដ៏រឹងមាំ សម្រាប់កូនចៅតទៅមុខ។ រដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច នូវប្រព័ន្ធលូ ទឹកស្អាត ភ្លើងបំភ្លឺតាមដងផ្លូវ និងអគ្គិសនី ពិសេសគឺមានដីសម្រាប់ដាំដុះ ដែលមន្ទីរកសិកម្មនឹងចុះមកជួយផ្នែកបច្ចេកទេស និងផ្តល់គ្រាប់ពូជ ដើម្បីឱ្យបងប្អូនអាចផលិតកម្មកសិកម្មផ្គត់ផ្គង់ជីវភាព និងលក់លើទីផ្សារបានទៀតផង។

ក្រៅពីការប្រគល់ដីឡូតិ៍ សម្រាប់សាងសង់លំនៅឋាន លោក ខូយ រីដា ក៏បានប្រកាសផ្តល់ជូននូវ «ផ្ទះទេវតា» ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនចាស់ជរា អ្នកមានពិការភាព និងទុគតជនគ្មានទីពឹង ដែលពុំមានលទ្ធភាពសាងសង់ផ្ទះដោយខ្លួនឯងបាន។

លោកអភិបាលខេត្ត ក៏បានឆ្លៀតឱកាសរំលឹកពីការងារ ក្នុងអាណត្តិជាង៣ឆ្នាំកន្លងមកថា លោកមិនដែលទុកពេលឱ្យនៅទំនេរឡើយ។ ក្រោមការដឹកនាំរបស់លោក ខេត្តពោធិ៍សាត់បានប្រែមុខមាត់ថ្មីជាប្រវត្តិសាស្ត្រ តាមរយៈការជំរុញយន្តការ «ខេត្តគ្មានសំរាម» តាមដងផ្លូវ និងទីសាធារណៈ, ការបំពាក់ភ្លើងបំភ្លឺតាមផ្លូវជាតិ ដែលទទួលបានការអបអរសាទរយ៉ាងខ្លាំងពីមហាជន។
ទោះជាយ៉ាងណា លោកបានបញ្ជាក់យ៉ាងមុតមាំថា លោកនៅមិនទាន់ស្កប់ស្កល់នឹងសមិទ្ធផលទាំងនេះនៅឡើយទេ។ ក្នុងអាណត្តិរបស់លោក នៅមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីប្រែក្លាយខេត្តរបស់យើងឱ្យកាន់តែរីកចម្រើន និងមានសោភ័ណភាពទាក់ទាញបំផុត។

ពាក់ព័ន្ធនឹងស្ថានភាពសកល លោក ខូយ រីដា បានលើកឡើងពីផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបវិបត្តិ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេង និងឧស្ម័ន ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ។ ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ លោកបានអះអាងពីគោលជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋ ទាំង៤៥គ្រួសារ ដែលមានការយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការរុះរើទីតាំងចាស់ ដើម្បីរួមគ្នាអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ឱ្យក្លាយជាតំបន់ទេសចរណ៍ និងជាសោភ័ណភាពក្រុង។ លោកបានអំពាវនាវឱ្យពុកម៉ែបងប្អូនទាំងអស់ រួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ដើម្បីជម្នះរាល់ដំណាក់កាលដ៏លំបាក និងបន្តកសាងជាតិមាតុភូមិឱ្យរុងរឿងរៀងដរាបទៅ៕