* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលខេត្តសៀមរាប ណែនាំកងកម្លាំងទាំងអស់ ត្រូវពង្រឹងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

08-04-2026 20:31

(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឲ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង ស្រុកទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខាងមុខនេះ។

លោក ប្រាក់ សោភ័ណណែនាំបែបនេះ ធ្វើឡើងនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ស្ដីពីការពិភាក្សាផែនការការពារ និងសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកផងដែរ។

លោកបានបន្តថា ក្រៅពីពង្រឹងការងារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី កងកម្លាំងទាំង ១៣ក្រុង ស្រុក ក៏ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព រួមទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ជាពិសេសត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកក៏បានរម្លឹកដល់រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត ត្រូវពង្រឹងការងារសណ្ដាប់ធ្នាប់ អនាម័យ និងគ្រប់គ្រងសំរាមនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឱ្យបានល្អប្រសើរ និងជំរុញឱ្យអាជ្ញាធរខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បង្កើតកម្មវិធីកម្សាន្តឱ្យបានច្រើន ជាពិសេសការដឹកនាំរៀបចំការលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបកាន់តែច្រើន។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា សមត្ថកិច្ចបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការរក្សានូវសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាការប្រើប្រាស់កម្លាំងសរុបចំនួន ១,៥០៣នាក់ ដោយមានអង្គភាពពាក់ព័ន្ធចំនួន១០ បានចូលរួម រួមមាន៖ ស្នងការរដ្ឋាន, កងរាជអាវុធហត្ថ, អគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច, កងទ័ពជើងគោក, មូលដ្ឋានកងទ័ពអាកាសសៀមរាប, កងអង្គភាពកម្ចាត់មីន, កងអង្គភាពនគរបាលទេសចរណ៍, មន្ទីរសុខាភិបាលខេត្ត, មន្ទីរប្រៃសណីយ៍ និងប្រជាការពារផងដែរ។

លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា សម្រាប់ការងារនេះកម្លាំងយើងបានកំណត់តំបន់ការពារ រួមមាន៖ ទី១.ទៅលើការរៀបចំចំណត និងសម្រួលចរាចរណ៍នៅតាមដងផ្លូវ ដែលកិច្ចការនេះពិតជាសំខាន់ ក្នុងនោះមានកម្លាំងសរុបចំនួន៧៥នាក់ ,ទី២.ការពារគោលដៅពេលប្រារព្ធពិធីនៅតាមទីតាំងដែលបានរៀបចំ ដោយផ្ដោតសំខាន់លើការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ទាំងមុនពេលកម្មវិធី កំឡុងពេលកម្មវិធី និងក្រោយពេលកម្មវិធី ជាពិសេសការទប់ស្កាត់ករណីក្មេងទំនើងដែលបង្កអសន្ដិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ជាមួយគ្នានេះ ក្រុមការងារក៏បានពិភាក្សាទៅលើតម្រាយផ្លូវ ក្នុងការបិទផ្លូវនៅតំបន់មួយចំនួន ដើម្បីទប់ស្កាត់ការកកស្ទះចរាចរណ៍ក្នុងពេលរៀបចំពិធីផងដែរ៕