* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សិង្ហបុរីចាត់ទុកកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ ក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់កសិ-ចំណីអាហារ

08-04-2026 22:46

(សិង្ហបុរី)៖ សិង្ហបុរី បានចាត់ទុកកម្ពុជា ជាដៃគូយុទ្ធសាស្ត្រ ក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់កសិ-ចំណីអាហារ ភាគីសិង្ហបុរី និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀត។
សិង្ហបុរី បង្ហាញបំណងបែបនេះ ក្នុងឱកាសដែល លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញទទួលទានអាហារការងារពេលល្ងាចដែលរៀបចំដោយលោក Gan Kim Yong ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នាល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អលើវិស័យពាណិជ្ជកម្មដែលមានកំណើនគួរឱ្យកត់សម្គាល់ និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញ ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងនោះផងដែរ ភាគីសិង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំចូលផលិតផលអាហារពីកម្ពុជាបន្ថែមទៀត។

នាឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាលើវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ានផងដែរ ដែលកិច្ចព្រមព្រៀងនេះនឹងជួយបង្កើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដល់ ២ទ្រីលានដុល្លារនៅឆ្នាំ២០៣០៕