មានជនមិនស្គាល់អត្តសញ្ញាណ ប្រើឈ្មោះ និងរូបលោក សុខ ប្រសិទ្ធិ ទៅបង្កើតគណនីតេឡេក្រាម ហើយដើរខ្ចីលុយគេ

09-04-2026 07:38

(ភ្នំពេញ)៖ ជនមិនស្គាល់អត្តសញ្ញាណបានប្រើឈ្មោះ និងរូបភាពរបស់លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មានទៅបង្កើតគណនីតេលេក្រាម (Telegram) ហើយយកធ្វើសកម្មភាពដើរខ្ចីលុយគេ និងធ្វើសកម្មភាពដទៃទៀត។

ក្រុមជំនួយការលោក សុខ ប្រសិទ្ធិ បញ្ជាក់ថា សកម្មភាពទាំងនេះ មិនមានការពាក់ព័ន្ធជាមួយលោក សុខ ប្រសិទ្ធិ ឡើយហើយសូមឱ្យសាធារណជនទាំងអស់ប្រុងប្រយ័ត្នកុំជឿ ឬផ្ទេរប្រាក់ទៅកាន់គណនី ឬបុគ្គលណាមួយ ដែលប្រើប្រាស់ឈ្មោះឬរូបភាពរបស់លោក សុខ ប្រសិទ្ធិ ដោយគ្មានការបញ្ជាក់ច្បាស់លាស់។

ក្នុងករណីបងប្អូន ឬអ្នកណាម្នាក់ បានទទួលសារ ឬជួបប្រទះសកម្មភាពបែបនេះ សូមមេត្តាជូនដំណឹងទៅក្រុមជំនួយការផ្ទាល់របស់លោក សុខ ប្រសិទ្ធិ ជាបន្ទាន់ដែលមានលេខទំនាក់ទំនង(095956590/098235192)ដើម្បីអាចប្រមូលព័ត៌មាន និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចឱ្យចាត់វិធានការតាមនីតិវិធីច្បាប់៕