សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរ ឯកឧត្តម  មាស សុភា  ក្នុងឱកាសខួបចម្រើនជន្មាយុ

09-04-2026 10:54

(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរ ឯកឧត្តម មាស សុភា
ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុ។

ឆ្លៀតក្នុងវរោកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ប្រកបដោយមោទកភាពយ៉ាងក្រៃលែងជូនចំពោះ ឯកឧត្តម ដែលតែងតែបូជាកម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតីដោយមិនគិតពីការនឿយហត់ ឬឧបសគ្គនានា ដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថិរភាព សង្គម ឯកភាពនិងការបង្រួបបង្រួមជាតិ ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិយ៉ាងរឹងមាំ ព្រមទាំង មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក និងការពារដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មស្តារ កសាង និងអភិវឌ្ឍ ប្រទេសជាតិ ឱ្យឈានឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿង និងមានវឌ្ឍនភាពប្រកបដោយចីរភាពតរៀងទៅ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មីខាងមុខនេះព្រះនាម «រាក្យសាទេវី» សូមជួយប្រទានប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូនចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕