* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាកបាទក្រហមកម្ពុជា រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (Video inside)

09-04-2026 11:16

(ភ្នំពេញ)៖ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខយុវជនកាកបាទក្រហមកម្ពុជា ១២៥នាក់ ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ពិធីសំណេះសំណាលនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក៏មានវត្តមានអញ្ជើញចូលរួមពី លោកអគ្គលេខាធិការរងទី២ ព្រមទាំងវត្តមានថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាល លោកគ្រូ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រមាណ ១៣៥នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

មានមតិសំណាលនិងសួរសុខទុក្ខនាឱកាសនោះ លោក ពិត ចំណាន បានពាំនាំនូវព្រះរាជសវនីយ៍ពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងប្រសាសន៍ផ្តាំសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងជាប្រធានក្រុមការងារទ្រទ្រង់ សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងឧបត្ថម្ភគាំទ្រជាប់ជាប្រចាំ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ជូនដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោកបានធ្វើការកោតសរសើរ ចំពោះគណៈគ្រប់គ្រង ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា គ្រូទីប្រឹក្សា និងយុវជន កក្រក បានចូលរួមចំណែកការងារស្ម័គ្រចិត្ត លះបង់ទាំងកម្លាំង កាយ-ចិត្ត បញ្ញា ស្មារតី ពេលវេលា និងធនធាន ដើម្បីរួមចំណែកជួយឱ្យសមាគមជាតិ កក្រក បន្តរួមគ្នាជាមួយរាជរដ្ឋាភិបាល កម្ពុជា និងសំដៅកសាងសហគមន៍មានសុខភាពល្អ និងមានភាពធនទៅនឹងអាកាសធាតុ ការឆ្លើយតប គ្រោះមហន្តរាយ និងវិបត្តិភ័យ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌។

ឆ្លៀតក្នុងឱកាសនេះដែរ លោកបានគូសបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ សកម្មភាព លេចធ្លោ ដែលកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់មិនអាច មើលរំលង នោះ គឺសកម្មភាព មិត្ត-អប់រំ-មិត្ត មិត្ត-ជួយ-មិត្ត នៅតាមគ្រឹះស្ថានសិក្សា សហគមន៍ដែលពួកគេរស់នៅ តាមរយៈការអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ការលើកកម្ពស់បរិយាប័ន្នពិការភាព ជំងឺ ឆ្លង-មិនឆ្លង អនាម័យ និងបរិស្ថាន។ល។

ទន្ទឹមនោះឯកឧត្តមបានផ្តល់ជាអនុសាសន៍មួយចំនួនដល់ យុវជនទាំងអស់ ដើម្បីត្រៀមខ្លួនសម្រាប់ការចូលបំពេញការងារ និងគិតពីអនាគត៕