* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ បច្ចុប្បន្ន អ្នកខ្លាំងខាងយោធា មិនមែនឈ្នះរហូតទេ (Video inside)

09-04-2026 13:29

(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស បានថ្លែងបញ្ជាក់ថា ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ប្រទេសដែលមានអំណាចយោធាខ្លាំង មិនមែនតែងតែឈ្នះជានិច្ចនោះទេ ដោយលទ្ធផលនៃជម្លោះអន្តរជាតិ ត្រូវបានកំណត់ដោយកត្តាច្រើន រួមមានពេលវេលា កាលៈទេសៈ ប្រវត្តិសាស្រ្ត ច្បាប់អន្តរជាតិ និងការទូតផងដែរ។

ការថ្លែងបានបែបនេះ របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន អំពីការត្រឡប់មកវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់ឆ្លើយជម្រាបប្រជាជាតិយើងថា ជម្លោះបែបកម្ពុជា-ថៃនេះ មានច្រើនណាស់នៅក្នុងពិភពលោក ប្រវត្តិសាស្រ្តពិភពលោកស្ដែងឲ្យឃើញថា អ្នកខ្លាំងផ្នែកយោធា មិនមែនចេះតែឈ្នះរហូតទេ ឧទាហរណ៍ជាក់ស្ដែងករណី ទីម័រឡេស្តេរនិងឥណ្ឌូនេស៊ី សម្រេចបាននៅឆ្នាំ២០០២ ករណីមួយទៀតគឺ ប៉ាណាម៉ា និងសហរដ្ឋអាមេរិក សម្រេចបាននៅឆ្នាំ ១៩៩៩»

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ក្នុងការដោះស្រាយបញ្ហាអន្តរជាតិ ឬជម្លោះរវាងប្រទេសមួយទៅប្រទេសមួយ រាជរដ្ឋាភិបាលតែងតែត្រូវពិចារណា និងថ្លឹងថ្លែងយ៉ាងម៉ត់ចត់លើគ្រប់មធ្យោបាយដែលអាចអនុវត្តបាន ដើម្បីធានាថា សេចក្ដីសម្រេចនីមួយៗ នាំមកនូវផលប្រយោជន៍ច្រើនជាងការខាតបង់សម្រាប់ប្រទេសជាតិ។

បើតាមការបញ្ជាក់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ, ជម្លោះប្រភេទដូចករណីកម្ពុជា និងថៃ មិនមែនមានតែនៅក្នុងតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែមានជាច្រើនករណីនៅលើពិភពលោក ដែលប្រវត្តិសាស្ត្របានបង្ហាញថា ប្រទេសដែលមានអំណាចយោធាខ្លាំង មិនមែនតែងតែទទួលបានជ័យជម្នះជានិច្ចនោះទេ។

ដើម្បីបញ្ជាក់ពីចំណុចនេះ លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឧទាហរណ៍ករណីទីម័រឡេស្តេ និងឥណ្ឌូនេស៊ី ដែលសម្រេចបានដំណោះស្រាយនៅឆ្នាំ២០០២ ព្រមទាំងករណីប៉ាណាម៉ា និងសហរដ្ឋអាមេរិក ដែលសម្រេចបាននៅឆ្នាំ១៩៩៩។ ករណីទាំងនេះបង្ហាញថា ពេលវេលា កាលៈទេសៈ ប្រវត្តិសាស្ត្រ ការប្រើប្រាស់ច្បាប់អន្តរជាតិ និងការទូត រួមទាំងការចងចាំតជំនាន់ សុទ្ធសឹងជាកត្តាសំខាន់ដែលអាចកំណត់លទ្ធផលរយៈពេលវែង រវាងប្រទេសខ្សោយជាង និងប្រទេសខ្លាំងជាង៕