* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ ជម្លោះព្រំដែនកម្ពុជា-ថៃ លែងជាបញ្ហាទ្វេភាគីហើយ តែជាបញ្ហាអន្តរជាតិពិតប្រាកដ (Video inside)

09-04-2026 14:06

(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ លែងជាបញ្ហាទ្វេភាគីហើយ តែជាបញ្ហាអន្តរជាតិយ៉ាងពិតប្រាកដ ដោយសារបញ្ហានេះមានការជួយសម្របសម្រួលរបស់អាស៊ាន ការជួយសម្របសម្រួលពីអាមេរិក និងការជួយសម្របសម្រួលពីចិនផងដែរ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដូចនេះនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីដំណើរទៅចូលរួមកិច្ចប្រជុំកំពូល One Health Summit របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងដំណើរទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានថ្លែងបញ្ជាក់ថា «អន្តរជាតិតូបនីយកម្មបានន័យថា ធ្វើឱ្យសំណុំរឿងមួយក្លាយជាបញ្ហាអន្តរជាតិ, ត្រង់នេះដូចខ្ញុំបានលើកឡើងរួចហើយថា នៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ មានតាំងពីដើមទីមក ការជួយសម្របសម្រួលរបស់អាស៊ាន ការជួយសម្របសម្រួលពីអាមេរិក ការជួយសម្របសម្រួលពីចិន, ហេតុដែលមានអាស៊ានចូលរួម ហេតុដែលមានអាមេរិកចូលរួម ហេតុដែលមានចិនចូលរួម មានន័យថា បញ្ហាកម្ពុជា លែងជាបញ្ហាទ្វេភាគីហើយ វាជាបញ្ហាអន្តរជាតិច្បាសប្រកែកមិនបាន»។

សូមបញ្ជាក់ដែរថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) និងទស្សនកិច្ចការងាររយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់០៩ ខែមេសា នៅប្រទេសបារាំង។ កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាព មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។

ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធឡើងនៅទីក្រុងលីយ៉ុង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់ឱកាសឱ្យឡើងចែករំលែកទស្សនទានគន្លឹះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសុខភាពជាសកល។ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏ទទួលបានឱកាសឡើងថ្លែងសុន្ទរកថាគន្លឹះ និងចែករំលែកទស្សនទានលើបញ្ហាសុខភាពសកលលោកផងដែរ។ សម្តេចបានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទចំនួន៣ រួមមាន៖ ១.អភិបាលកិច្ច និងវិទ្យាសាស្ត្រ, ២.ជំងឺឆ្លង និង៣. ជំងឺមិនឆ្លងថែមទៀត។ សម្តេចក៏បានគូសរំលេចពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល ផងដែរ៕