* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជួបសំណេះសំណាលជាមួយសមាជិកបក្សប្រមាណ៣០០នាក់ នៅឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

09-04-2026 14:12

(កោះកុង)៖ លោក មាស ប៊ុនឡី ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង និងលោកស្រី ហ៊ឹម ច្រិប នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ ៣០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ។

ថ្លែងនៅក្នុងឱកាសនោះលោក មាស ប៊ុនឡី បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធីបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សនៅក្នុងឃុំអណ្ដូងទឹកផងដែរ។

លោក មាស ប៊ុនឡី បានគូសបញ្ជាក់ថា ក្រុមបក្សនៅតាមភូមិនីមួយៗ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការតាមដានអំពីសកម្មភាពនានានៅមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋ ដែលជួបការលំបាកពិតប្រាកដ។ អាជ្ញាធរពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាឃុំ សូមបន្តចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរជូនដល់ប្រជាពលរដ្ឋ។

លោក មាស ប៊ុនឡី បានជម្រាបជូនពីគោលបំណងជួបសំណេះសំណាលនាពេលនេះ គឺដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ព្រមទាំងជួបផ្ទាល់ជាមួយ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាក្រុមប្រឹក្សាឃុំ នៅឃុំអណ្ដូងទឹក ក្នុងការជំរុញដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពឱ្យកាន់តែល្អប្រសើរ ពិសេសសំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ។

លោកបានបន្ថែមថា ចំពោះបញ្ហាព្រំដែន សូមប្រជាពលរដ្ឋមានការជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ ក្នុងគ្រាដ៏លំបាកនេះទៅលើវិញ្ញាសាធំៗ ដូចជាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងសភាពការណ៍វិបត្តិនយោបាយថ្មីៗនៅអន្តរជាតិ ដែលធ្វើឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់យើងផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរ លោក មាស ប៊ុនឡី និងស្រី ហុឹម ច្រិប បានជូនសារុង និងថវិកាមួយចំនួនជូនដល់សមាជិក សមាជិកាគណបក្សផងដែរ៕