* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបួងសួងចម្រើនសិរីសួស្តី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំឆ្នាំ២០២៦

09-04-2026 14:17

(កំពង់ធំ)៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក នួន ផារ័ត្ន អភិបាលខេត្ត និងលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ បានអញ្ជើញបួងសួងចម្រើន សិរីសួស្តីសម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៦ នៅទីតាំងលោកតាឥ លោកតាក្រហមក ភ្នំសន្ទុក លោកតាអាចារ្យលាក់ ដាវដែកកំពង់ស្វាយ និងនៅប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងពិធីបួងសួងសុំសេចក្តីសុខថ្នាក់ដឹកនាំកំពង់ធំ បានឧទ្ទិសបួងសួងដល់តាម្ចាស់ទឹកម្ចាស់ដីសូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋសូមឱ្យជួបតែ សេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា និងឈ្នះអស់មាសត្រូវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ មានសេចក្តីសុខសប្បាយគ្រប់ៗគ្នា។

លោក នួន ផារ័ត្ន បានអំពាវនាវបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចនៅក្រៅខេត្តសូមអញ្ជើញចូលរួមលេងកម្សាន្តក្នុងពិធីសង្ក្រាន្តកំពង់ធំនាពេលខាងមុខនេះព្រោះនៅខេត្តកំពង់ធំ បានរៀបចំស្តង់ដាក់តាំងលក់ ផលិតផលខ្មែរ២៥ រាជធានី/ខេត្តមកដាក់លក់បង្ហាញផងដែរ។

ជាពិសេសសូមឱ្យទេវតាចូលឆ្នាំថ្មី (ឆ្នាំមមី អដ្ឋស័ក) ព.ស ២៥៧០ព្រះនាម រាក្សសាទេវី ជា​បុត្រីទី៣ នៃកបិលមហាព្រហ្ម ដែលយាងចុះមក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០៖៤៨នាទីព្រឹក ដើម្បីប្រសិទ្ធពរជ័យដល់ប្រជានុរាស្ត្រក្នុងខេត្តកំពង់ធំ មានសុខភាពល្អ និងសម្រេចកិច្ចការងារទទួលបានជោគជ័យគ្រប់ភារកិច្ច៕