* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិវាទដីផ្នូរដូនតានៅស្រុកស្អាង, អភិបាលស្រុក ផ្ដល់ដំណោះស្រាយឈ្នះឈ្នះ ឲ្យភាគីទាំង២អាចទទួលយកបាន

09-04-2026 17:28

(កណ្ដាល)៖ ក្រោមការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តកណ្តាល, លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានផ្ដល់ដំណោះស្រាយឈ្នះ-ឈ្នះ ដោះស្រាយវិវាទដីផ្នូរដូនតានៅស្រុកស្អាង បានដោតជោគជ័យ ហេីយសងខាងទទួលយកបាន។

បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះថា លោកអភិបាលស្រុកបន្តថា យុទ្ធសាស្ត្រឈ្នះ-ឈ្នះ នេះ គឺលោកបានសម្របសម្រួលឲ្យភាគីទាំង២ សះជានឹងគ្នាទទួលយកដំណោះល្អៗរួមគ្នា ពោលគឺ ភាគីខាងម្ចាស់ដីដែលមានឈ្មោះ លោក ហ៊ី ណារិន ត្រូវបើកផ្លូវសមរម្យណាមួយ សម្រាប់ខាងភាគីម្ចាស់ផ្នូរចូលទៅសែនដូនតាគេបានស្រួល។

លោកថា ដំណោះស្រាយនេះ ភាគីទាំងសងខាង យល់ព្រមទទួលយកជាមួយនឹងស្នាមញញឹមរាប់អានគ្នា។

ដោយឡែកការសម្របសម្រួលនៅវាស់វែងពីខាងបច្ចេកទេសតិចតួចទៀត។ យ៉ាងណាមិញ ដំណោះស្រាយគឺបានលេចចេញជារូបរាង ហើយភាគីទាំង២ក៏យល់ព្រមសះជានឹងគ្នា ហើយទទួលយកដំណោះស្រាយនេះផងដែរ។

ចំពោះករណីនេះដែរ មេធាវីតំណាងដោយអណត្តិរបស់លោក ហ៊ី ណារិន អតីតអធិការខណ្ឌមានជ័យ ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា តាមពិតរឿងនេះ វាតិចតូចទេ មិនធំដុំអ្វីឡើយ ហើយខាងយើងក៏យល់ព្រមទទួលយកដំណោះស្រាយនេះទៅដោះស្រាយឲ្យបានល្អផងដែរ។

សម្រាប់លោក លោក ឡា សុខទ្រី ជាតំណាងគ្រួសារម្ចាស់ផ្នូរ ក៍បានយល់ព្រមទទួលការដោះស្រាយរបស់លោកអភិបាលស្រុកហើយដែរ គ្រាន់តែថា សម្រាប់បច្ចេកទេសនៅសល់តិចតួចទៀតទេ ទើបខាងយើងដោះស្រាយបញ្ចប់គ្នា ពោលគឺការបើកផ្លូវមានទុំហុំប៉ុន្មានម៉ែត្រនោះ ជិតជជែកគ្នាត្រូវហើយ ព្រោះសងខាងបើកបេះដូងដូចគ្នា។

សូមជម្រាបថា ក្រោយកើតវិវាទរួចមក មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានចេញលិខិតបំភ្លឺថា ដីនេះ មានការទិញលក់ និងទទួលដឹងលឺពីអាជ្ញាធរមូលដ្ឋាន និងបានចុះបញ្ជីរដីជាលក្ខណៈប្រព័ន្ធតាំងពីឆ្នាំ២០១២។

ក្នុងលិខិតដដែលបានអះអាងថា ដីនេះមានម្ចាស់ឈ្មោះ លោក ហ៊ី ណារិន និងភរិយាឈ្មោះ ឈុន ជួ បានទិញពីឈ្មោះ ហូ សាឡាត់ តាមកិច្ចសន្យាលក់ផ្ដាច់ ហើយថែមទាំង មានការបញ្ជាក់ពីអាជ្ញាធរភូមិឃុំចុះថ្ងៃទី ៨ ខែមេសា ឆ្នាំ២០០៥។

ករណីវិវាទដីផ្នូរនេះ មានទីតាំងស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល៕