ដំណឹងល្អសម្រាប់ម្ចាស់ឡានអគ្គិសនី EV! ចូលឆ្នាំនេះដើរលេងសប្បាយជាមួយ EV Zone ជាជំនួយការឆ្លាតវៃបង្ហាញទីតាំងសាកថ្ម ២២៧កន្លែងទូទាំងប្រទេស

09-04-2026 18:25

(ភ្នំពេញ)៖ យុគសម័យថ្មី សម្រាប់លោកអ្នកដែលជិះឡានអគ្គិសនី EV នៅកម្ពុជាកំពុងតែបោះជំហានយ៉ាងលឿន ដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកប្រើប្រាស់យ៉ាងគំហុក ពេលនេះមុខងារឆ្លាតវៃ EV Zone របស់ Fresh AI បានធ្វើបច្ចុប្បន្នភាពថ្មី ដោយបន្ថែមចំនួនស្ថានីយសាកថ្មរហូតដល់ ២២៧ទីតាំងហើយ គ្របដណ្ដប់ទូទាំង ២៥រាជធានី-ខេត្ត។

ការធ្វើដំណើរដោយគ្មានកង្វល់ មិនថាបងប្អូនធ្វើដំណើរកម្សាន្ត ឬធ្វើធុរកិច្ចតាមបណ្តាខេត្តឆ្ងាយៗ ក៏លែងជាបញ្ហាទៀតហើយ នៅការស្វែងរកទីតាំងសាកឡានអគ្គិសនីដែលនៅជិតបំផុតរបស់មុខងារឆ្លាតវៃ EV Zone ជួយបង្ហាញផ្លូវទៅកាន់ស្ថានីយសាកថ្មដែលនៅក្បែរលោកអ្នកបំផុតជាមួយទំនុកចិត្តខ្ពស់ ភាពជឿជាក់ ធានាថាការធ្វើដំណើររបស់អ្នកនឹងប្រកបដោយភាពរីករាយ អស់កង្វល់រឿងការព្យាយាមជិះស្វែងរកទីតាំងសាកថ្មឡាន។

ហេតុអ្វីត្រូវប្រើ EV Zone? ជាមួយបច្ចេកវិទ្យា AI ឆ្លាតវៃ បងប្អូនអាចពិនិត្យមើលស្ថានភាពស្ថានីយសាកថ្មបានយ៉ាងរហ័ស និងត្រឹមត្រូវបំផុត ដែលជាជំនួយការដ៏ពូកែសម្រាប់ម្ចាស់រថយន្ត EV គ្រប់រូប។
«ទៅដល់ទីណា ក៏មានកន្លែងសាកថ្ម» មុខងារ EV Zone ជាផ្នែកមួយនៃការជំរុញឱ្យការបើកបររថយន្តអគ្គិសនីនៅកម្ពុជា កាន់តែមានភាពស៊ីវិល័យ និងមានប្រសិទ្ធភាពបំផុត។

តើបងប្អូនបានសាកល្បងប្រើមុខងារ EV Zone ហើយឬនៅ? កុំភ្លេចធ្វើបច្ចុប្បន្នភាពទូរសព្ទដៃរបស់លោកអ្នក ជាមួយ Fresh Ai ដើម្បីទទួលបានព័ត៌មានទីតាំងថ្មីៗបំផុតពីមុខងារ EV Zone ៕

Please Download:
https://freshai.com.kh/download