មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តប៉ៃលិន ចំនួន២៣រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីជាផ្លូវការ
09-04-2026 18:54
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ បានប្រកាសចូលកាន់មុខតំណែងថ្មី ដល់មន្ត្រីរាជការក្នុងរចនាសម័្ពន្ធរដ្ឋបាលខេត្តចំនួន២៣រូប ស្ថិតក្រោមអធិបតីភាពលោក ជា ចានឌិន ប្រធានក្រុម ប្រឹក្សាខេត្ត និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
យោងតាមដីកាលេខ ០០៦/២៦ ដក.តត ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ត្រូវបានតែងតាំង លោក ទួត ពៅ អត្ថលេខ ១៧៣០២០០៣៤៨ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ឱ្យកាន់តំណែងជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តប៉ៃលិន។ យោងតាមដីកាលេខ ០០៧/២៦ ដក.តត ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ គឺប្រការ១ ត្រូវបានផ្ទេរភារកិច្ចមន្ត្រី រាជការ ចំនួន ០៤រូប, ប្រការ ២ ត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន ០៩រូប និងប្រការ ៣ ត្រូវបានប្រគល់ភារកិច្ច មន្ត្រីរាជការចំនួន ០៩រូប នៅក្នុងរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស ទីចាត់ការរដ្ឋបាល ទីចាត់ការហិរញ្ញវត្ថុទីចាត់ការផែនការ និងវិនិយោគ ទីចាត់ការអន្តរវិស័យ អង្គភាពច្រក ចេញចូលតែមួយនិងអង្គភាពលទ្ធកម្ម នៃរដ្ឋបាល ខេត្តប៉ៃលិន។
បន្ទាប់ពីតំណាងមន្ត្រីរាជការទទួលបានមុខតំណែងថ្មី ធ្វើការប្តេជ្ញាចិត្តរួចមកលោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់មន្ត្រីរាជការ ដែលទើបប្រកាស ចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តតួនាទីភារៈកិច្ច ក្នុងការបំពេញការងារប្រកបដោយ មនសិការវិជ្ជាជីវ: និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អ មានសាមគ្គីភាព និង ឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើ ឱ្យការអនុវត្តការងាររបស់រដ្ឋបាលខេត្ត កាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញការអនុវត្តកម្មវិធី កំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។
ជាពិសេសការលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមាន ការរីកចម្រើនប្រកប ដោយ បរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិត ប្រាកដរបស់ប្រជាពលរដ្ឋ នៅ មូលដ្ឋានឱ្យបានកាន់តែល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលបាន ផលច្រើនជាងមុន ជាពិសេសត្រូវប្រកាន់ខ្ជាប់ នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនាពីរគឺ «កែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ» ដោយស្មារតីឯករាជ្យ។
លោកស្រីបណ្ឌិតអភិបាល បានលើកឡើងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលរៀបចំច្បាប់ ស្តីពីវិសោធន៍កម្មច្បាប់មាត្រ ១៤០ នៃច្បាប់ ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងកែសម្រួលចំនួន គណៈ អភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងការបង្កើនធនធានមនុស្ស ក្នុងជួរគណៈអភិបាលដែល ជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្រប តាមស្ថានភាពនៃ កំណើន សេដ្ឋកិច្ចកំណើនប្រជាពលរដ្ឋ និងភូមិសាស្រ្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានារាប់រងអនុវត្តមុខងារ និងធនធាន ដែល បានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិតំណាងរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា៖ ការងារសន្តិសុខ របៀបរៀបរយសាធារណ: ច្បាប់ និងលិខតិបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតប តាមតម្រូវការរបស់ ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ បានសម្តែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តប៉ៃលិន ដែលបានរួម សាមគ្គីសហការគ្នា ខិតខំប្រឹងប្រែង យ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយបានជំរុញអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើនលើគ្រប់វិស័យនិងរក្សាបាននូវសន្តិសុខ សណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ សំដៅលើក កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់ បន្ថយភាពក្រីក្រ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការកែលម្អ សោភ័ណភាព ខេត្ត យ៉ាងស្រស់បំព្រងផងដែរ៕់














