* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអភិបាលខេត្តស្វាយរៀង ជួបសំណេះសំណាលជាមួយអ្នកសាព័ត៌មាន ប្រចាំខេត្តស្វាយរៀង ជាង១០០នាក់

09-04-2026 19:41

(ស្វាយរៀង)៖ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសាព័ត៌មាន ដែលជាចាងហ្វាងការផ្សាយការសែត គេហទំព័រ និងភ្នាក់ងារសាព័ត៌មានទាំងអស់ ប្រចាំនៅខេត្តស្វាយរៀងជាង ១០០នាក់។

ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នាសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត។

អភិបាលខេត្តស្វាយរៀង បានថ្លែងថា ការជួបជុំគ្នានាឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្ត និងអ្នកសារព័ត៌មានដែលជា «អំណាចទី៤» មិនអាចខ្វះបានក្នុងសង្គម។

លោកបានគូសបញ្ជាក់ថា សិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ គឺជាសិទ្ធិដ៏មានតម្លៃបំផុតក្នុងការទ្រទ្រង់សិទ្ធិ សេរីភាពផ្សេងៗទៀតរបស់ប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងទៀតនៅក្នុងពិភពលោក។ ប្រការនេះសរបញ្ជាក់ឱ្យឃើញនូវការយកចិត្តទុកដាក់ការពារ លើកស្ទួយក៏ដូចជាការផ្តល់នូវភាពសំខាន់ចាំបាច់ដែលមិនអាចខ្វះបាន សម្រាប់ប្រព័ន្ធផ្សព្វផ្សាយពីសំណាក់រាជរដ្ឋាភិបាលក្នុងការធ្វើជាកញ្ចក់ ឆ្លុះបញ្ជាំងពីគ្រប់ទិដ្ឋភាពសង្គមជូនប្រជាពលរដ្ឋ និងពាំនាំសារពីសុខទុក្ខរបស់ប្រជាពលរដ្ឋមករាជរដ្ឋាភិបាលបានដឹង និងដោះស្រាយ។

លោក ប៉េង ពោធិ៍សា បានបញ្ជាក់ថា រូបលោកតែងតែចាត់ទុកអ្នកសារព័ត៌មានគឺជា «ស្ពានចម្លងដ៏សំខាន់» រវាងស្ថាប័ន និងសាធារណជន។ បើគ្មានការចូលរួមផ្សព្វផ្សាយពីបងប្អូនទេនោះ រាល់សមិទ្ធផលការងារ និងព័ត៌មានពិតរបស់យើង ក៏មិនអាចទៅដល់ដៃប្រជាពលរដ្ឋបានឆាប់រហ័ស និងទូលំទូលាយនោះដែរ។ ក្នុងយុគសម័យឌីជីថលនេះ បងប្អូនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ៖ ផ្តល់ព័ត៌មានពិត និងរហ័ស ជូនដល់សង្គម ហើយចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News) ដែលបង្កភាពវឹកវរក្នុងសង្គម។

អភិបាលខេត្តបានបានលើកឡើងថា លំហូរសារព័ត៌មានដោយសេរី និងការផ្តល់ព័ត៌មានប្រកបដោយការជឿទុកចិត្ត គឺជាផ្លូវរួមគ្នាមួយរវាងអ្នកសារព័ត៌មាន និងរាជរដ្ឋាភិបាល ដែលបានខិតខំកន្លងមកដលើបច្ចុប្បន្ន និងទៅអនាគត ព្រោះរាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយប្រៀបដូចជា ផ្នែកសងខាងនៃក្រដាសប្រាក់ដែលមិនអាចខ្វះបាន មិនតែប៉ុណ្ណោះពេលខ្លះសារព័ត៌មាន ក៏បានដើរតួរយ៉ាងសំខាន់ក្នុងការសម្របសម្រួលក្នុងពេលមានភាពតានតឹងនយោបាយនៅកម្ពុជា។

ចំណុចនេះលោកសម្គាល់ឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងត្រូវបានលើកតម្កើងពីមួយឆ្នាំ ទៅមួយឆ្នាំ ព្រោះយើងជាសង្គមប្រជាធិបតេយ្យ ការយល់ឃើញ ការបង្ហាញមតិគឺជាភាពចាំបាច់ និងត្រូវផ្អែកលើមូលដ្ឋានច្បាស់លាស់ ហើយយើងចូលដល់ដំណាក់កាលនៃការអនុវត្តច្បាប់។ ដូច្នេះទោះបីជាសង្គមស៊ីវិលក្តី អ្នកសារព័ត៌មានក្តី មន្ត្រីរាជការក្តី ត្រូវគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ។

នៅក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត បានជំរុញលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់នៅក្នុងខេត្តស្វាយរៀង សូមប្រកាន់ខ្ជាប់វិជ្ជាជីវៈសារព័ត៌មាន បានន័យថា ការសរសេរដំណឹង និងអត្ថបទព័ត៌មានត្រូវមានភាពជាក់លាក់ ឬពិតប្រាកដ តុល្យភាពច្បាស់លាស់ សេចក្តី ឬ មានន័យគ្រប់គ្រាន់ និងងាយយល់ ដោយប្រឹងប្រែងអភិវឌ្ឍន៍ពង្រីកចំណេះដឹងវិជ្ជាជីវៈស្របតាមសម័យទំនើបនៃប្រព័ន្ធបច្ចេកកវិទ្យាព័ត៌មាន។

លោក ដាំ ឃុនពិសី ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តស្វាយរៀង បានធ្វើរបាយការណ៍ជម្រាបជូនថាក្នុងខេត្តស្វាយរៀង មានស្ថានីយវិទ្យុផ្ទាល់ចំនួន ៤ស្ថានីយវិទ្យុបន្តចំនួន ៤ស្ថានីយទូរទស្សន៍ចំនួន៥ (ស្ថានីយទូរទស្សន៍អាណាឡូកចំនួន៤, ស្ថានីយទូរទស្សន៍ខ្សែកាប ចំនួន១) អង្គភាពគេហទំព័រ ចំនួន ២៣អង្គភាពកាសែតចំនួន៣ ភ្នាក់ងារសារព័ត៌មានចំនួន ៨៥នាក់ ក្នុងនោះមានភ្នាក់ងារសារព័ត៌មានដែលមកពីអង្គភាពផ្សេងៗគ្នា រួមមាន៖ ទូរទស្សន៍ជាតិ និងឯកជន, វិទ្យុ, កាសែត និងគេហទំព័រអនឡាញជាច្រើនអង្គភាព ដែលកំពុងប្រតិបត្តិការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត៕