វត្តស្វាយជ្រំ អរិយក្សត្រ បើកកម្មវិធីមហាសង្រ្កាន្ត ឆ្នាំថ្មី

09-04-2026 20:28

(កណ្តាល)៖ វត្តស្វាយជ្រំ ក្នុងក្រុងអរិយក្សត្រ នារសៀលថ្ងៃព្រហស្បតិ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សាលាអនុគណក្រុងអរិយក្សត្រ សហការជាមួយរដ្ឋបាលសាលាក្រុងអរិយក្សត្រ បានរៀបចំពិធីមហាសង្ក្រាន្តឆ្នាំថ្មី ប្រចាំក្រុងអរិយក្សត្រ វត្តស្វាយជ្រំ ក្រោមការចាត់ចែងរៀបចំរបស់ ព្រះឃោសធម្ម បណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ ព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ពិធីនេះក៏មានកានិមន្តនិងអញ្ជើញចូលរួមពីសំណាក់ លោក ចាន់តារា អភិបាល ក្រុងអរិយក្សត្រ លោក អ៊ុំ ចន រួមទាំងព្រះសង្ឃនិងមន្រ្តីគ្រប់ជាន់ថ្នាក់នៃ រដ្ឋបាលក្រុងអរិយក្សត្រ៕