ថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្តលើករាសីបួងសួងសុំសេចក្ដីសុខ ដើម្បីទទួលទេវតាឆ្នាំថ្មីឆ្នាំ២០២៦

09-04-2026 20:59

(បាត់ដំបង)៖ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងភរិយា នាព្រឹកថ្ងៃទី៩ ខែ
មេសា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្មករទាំងអស់ បានរៀបចំពិធីនិមន្តព្រះសង្ឃសូត្រមន្តលើករាសី បួងសួងសុំសេចក្ដីសុខ ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០
២៦ ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំធំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ។

នាឱកាសនោះលោក ព្រួញ រិទ្ធថា បានថ្លែងអំណរគុណ
ដល់មន្រ្តីរាជការ ក្នុងមន្ទីរទាំងអស់ថា ដែលបានខិតខំបំពេញការងារ តាមការិយាល័យតាមជំនាញនានាបានល្អប្រសើរក្នុងរយ:ពេល១ឆ្នាំកន្លងទៅនេះ។

លោក បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរថ្នាក់នាំមន្ទីរតែងតែបានរៀបចំតាមទំនៀមទំលាប់ប្រពៃណីខ្មែរ តាំងពីដូនតាយើងដ៏យូរលង់មកហើយ នាំគ្នារៀបចំពិធីសំណេះសំណាលមន្រ្តីនិងនិមន្តព្រះសង្ឃ សូត្រមន្ត ប្រោសព្រំ លើករាសីបួងសួង សុំសេចក្ដីសុខ ដើម្បីទទួលទេវតាឆ្នាំថ្មី ដែលយាងមកឃុំគ្រងដល់មនុស្ស សត្វ នៅឋានមនុស្សលោកជារៀងរាលឆ្នាំ។

ក្នុងឱកាសនោះ លោក និងភរិយាព្រមទាំងមន្រ្តីរាជការទាំងអស់ បានប្រគេនតេយ្យវត្ថុនិងបច្ច័យដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនមាតាបិតា ញាតិកាទាំង៧សណ្តាន និងវីរកងទ័ពជួរមុខដែលបានពលីជីវិត ព្រោះការពារទឹកដី ដើម្បីជាតិនិងប្រជាជន សូមញាតិទាំងអស់មកទទួលកុសលដែលកូនចៅ បានឧទ្ទិសជូននាពេលនេះទទួលបានគ្រប់ៗគ្នា និងសូមឲ្យកូនចៅបានទទួលសេចក្តីសុខមានសុខសន្តិភាព ជៀសផុតពីសង្រ្គាមនៅតាមព្រំដែនខ្មែរ សៀមតទៅ៕