* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រោយធ្លាយវីដេអូកូនម្ចាស់បុរីទួលសង្កែ ប្រើហិង្សាលើប្រពន្ធ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យស្រាវជ្រាវ ជាលទ្ធផលសំណុំរឿងនៅនាយកដ្ឋានព្រហ្មទណ្ឌ ដែលស្រ្តីរងគ្រោះដាក់ពាក្យបណ្តឹង

09-04-2026 21:56

(ភ្នំពេញ)៖ ក្រោយធ្លាយវីដេអូកូនម្ចាស់បុរីទួលសង្កែ ប្រើហិង្សាលើប្រពន្ធ លោកឧត្តមសេនីយឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវភ្លាមៗ។

ជាលទ្ធផលក្រោយធ្វើការស្រាវជ្រាវ ស្ត្រីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចមូលដ្ឋាននោះទេ ដោយបានដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ ហើយសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃរបស់នាយកដ្ឋានព្រហ្មទណ្ឌ។

យោងតាមរបាយការណ៍របស់ក្រុមការងារព័ត៍មាន និងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងថា ថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ Sarany Teng បានផ្សព្វផ្សាយខ្លឹមសារ បែកធ្លាយរូបភាព «កូនប្រុសម្ចាស់បុរីទួលសង្កែ ឈ្មោះ គង់ វុទ្ធី ប្រើហិង្សាលើប្រពន្ធ» ក្រោយពីឃើញការផ្សព្វផ្សាយដូចខ្លឹមសារខាងលើរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យជំនាញធ្វើការស្រាវជ្រាវចំពោះការផ្សព្វផ្សាយករណីខាងលើនេះ។

ដោយហេតុការណ៍នេះកើតឡើងអំឡុងឆ្នាំ២០២៥ ពាក់ព័ន្ធករណីនេះ ស្ត្រីរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចមូលដ្ឋាននោះទេ។ ស្រ្តីរងគ្រោះបានទៅពាក្យបណ្តឹងនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាននគរបាលជាតិ។ បច្ចុប្បន្នករណីហិង្សាខាងលើកំពុងស្ថិតក្នុងការអនុវត្តន៍តាមនីតិវិធីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ស្រ្តីម្នាក់ប្រើប្រាស់បណ្ដាញសង្គមឈ្មោះ Sarany Teng បានបង្ហោះវីដេអូ រូបភាព និងភ្ជាប់ជាមួយខ្លឹមសារដែលបានអះអាងថា ខ្លួនស្ដ្រីបានប្ដីប្រើប្រាស់អំពើហិង្សាលើយ៉ាងធ្ងន់ធ្ងរ រហូតគំរាមសម្លាប់។ បុរសជាប្ដីនោះ ត្រូវបានស្ដ្រីរងគ្រោះបញ្ជាក់ថា ជាកូនប្រុសម្ចាស់បុរីទួលសង្កែឈ្មោះ គង់ វុទ្ធី។

ក្នុងវីដេអូដែលត្រូវបានគេបង្ហោះចែកចាយពេញបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពឃោរឃៅនៃការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ តាមរយៈការវាយដំនៅមុខសមាជិកគ្រួសារផ្សេងទៀតដែលមានទាំងក្មេង និងចាស់ ដោយមិនញញើតដៃឡើយ។ ស្ថានភាពនេះ ប្រសិនបើមានមិនសមាជិកគ្រួសារផ្សេងទៀតទេនោះ ស្ដ្រីខាងលើអាចឈានដល់ការបាត់បង់ជីវិតដោយសារបុរសជាប្ដីវាយដំតែម្ដង។

ក្នុងគណនី Facebook ស្ដ្រី Sarany Teng បានរៀបរាប់ខ្លឹមសារយ៉ាងដូច្នេះថា៖

«ជីវិតរបស់នាងខ្ញុំពិតជាថ្លៃណាស់ បេីមិនមានម្តាយខ្ញុំទ្រពីក្រោយទេ ខ្ញុំពិតជាមិនមានជីវិតរសដល់ថ្ងៃនេះ នោះទេ។ ឈ្មោះ គង់ វុទ្ធី ដែលជាកូនរបស់ម្ចាស់បុរីវីឡាទួលសង្កែ បានប្រើនូវអំពេីហឹង្សាយ៉ាងឃោឃៅមកលើខ្ញុំដែលជាប្រពន្ធ។ គាត់បានវាយមកលើនាងខ្ញុំ និងបានសំឡុតថា «សំណាងហេីយបេីអញមានកាំភ្លើងនៅនឹងដៃអញបាញ់នាងឯងសម្លាប់ចោលហេីយ» ឈ្មោះ គង់ វុទ្ធី គឺបានវាយដំមកលើនាងខ្ញុំនៅក្នុងបន្ទប់គេងខាងលើ រួចហើយមកដល់ផ្ទះខាងក្រោម ចាប់បោករូបនាងខ្ញុំដូចសត្វធាតុនៅមុខ ម្តាយ ឪពុក ប្អូនៗគាត់។

ខ្ញុំមិនចង់បង្ហោះនូវកាមេរ៉ាសកម្មភាពយ៉ាងឃោឃៅនេះទេ តែខ្ញុំមិនយល់ តេីខ្ញុំដួលដោយខ្លួនឯង ឬត្រូវគេចាប់បោក? ឪពុកគាត់និយាយប្រាប់ខ្ញុំថា កូនគាត់មិនបានចាប់បោកទេ គឺគ្រាន់តែទាញដៃ ខ្ញុំក៏ដួល។
គាត់ថាគាត់បានឲ្យប៉ូលីសមេីលកាមេរ៉ា ហេីយប៉ូលីសក៏និយាយអញ្ចឹងដែរ។ ម្តាយគាត់ថា កូនរបស់គាត់ក៏គ្រាន់តែដើរទៅក្បែរសោះខ្ញុំក៏ដួលតែម្តង។ ប្អូនរបស់គាត់បានឆ្លេីយនៅនឹងប៉ូលីសថា មិនបានឃេីញបោកទេឃេីញតែខ្ញុំដួល៕