* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួនក្រុមក្មេងទំនើង១៥នាក់ ក្រោយដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចការ៉ាស់សាំង កាល់តិចក្បែរអគារ៤២ជាន់

09-04-2026 22:55

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការស្រាវជ្រាវ ហើយឈានដល់ការចាប់បង្ក្រាប ក្មេងទំនើងមួយក្រុមចំនួន ១៥នាក់ ក្រោយពីពួកគេ បានដេញកាប់ និងវាយគ្នាយ៉ាងអនាធិបតេយ្យ នៅចំណុចការ៉ាស់សាំងកាល់តិច ក្បែរអគារ៤២ជាន់ នៅផ្លូវព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ១២ និង ១៧នាទី ឈានចូលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។

ប្រតិបត្តិការតាមចាប់ក្រុមក្មេងទំនើងនេះ បានធ្វើឡើងការពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ក្រុមក្មេងទំនើងទាំង ១៥នាក់នេះរួមមាន៖

១៖ ឈ្មោះ ភាព សុភ័ណ្ឌ ហៅ ភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ, ២៖ ឈ្មោះ ជុន ចិត្ត្រា ហៅ ត្រា ភេទប្រុស អាយុ ២០ឆ្នាំ, ៣៖ ឈ្មោះ ណាំង ពិសាល ហៅសាល ភេទប្រុស អាយុ ២១ឆ្នាំ, ៤៖ ឈ្មោះ ផាត់ រិន ហៅ រិន ភេទប្រុស អាយុ ១៩ឆ្នាំ, ៥៖ ឈ្មោះ រិត ចានម៉េង ហៅ ម៉េង ភេទប្រុស អាយុ ១៨ឆ្នាំ, ៦៖ ឈ្មោះ យ៉ាត់ វេហា ហៅ វេហា ភេទប្រុស អាយុ ២១ឆ្មាំ, ៧៖ ឈ្មោះ រួន រ៉ាន ហៅ រី ភេទប្រុស អាយុ២១ឆ្នាំ ៨៖ ឈ្មោះ ហូយ សុខនី ហៅ នី ភេទប្រុស អាយុ ២០ឆ្នាំ, ៩៖ ឈ្មោះ ជឿប មករា ហៅ មករា ភេទប្រុស អាយុ ១៧ឆ្នាំ , ១០៖ ឈ្មោះ ផេង ភ័ក្រត្រា ហៅ ត្រា ភេទប្រុស អាយុ ២២ឆ្នាំ, ១១៖ ឈ្មោះ ហួយ វុទ្ធី ហៅ ធី ភេទប្រុស អាយុ ២១ឆ្នាំ ១២៖ ឈ្មោះ ឈិត លីពេជ្រ ហៅ មីឆា ភេទប្រុស កើតឆ្នាំ២០០៨ ១៣៖ ឈៀង រតនា ហៅ តូច ភេទ ប្រុស កើតឆ្នាំ២០០៩ ១៤៖ ឈ្មោះ ពៅ មករា ហៅ ខ្មៅ ភេទ ប្រុស កើតឆ្នាំ២០០៨ ១៥៖ ឈ្មោះ ហ៊ាង សុខចាន់ចំរើន ហៅ ទ័រ ភេទ ប្រុស កើត ឆ្នាំ២០០៨.

បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនេះ កំពុងបន្តការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ដោយឡែកចំពោះបក្ខពួកដែលនៅសេសសល់ កម្លាំងនគរបាលកំពុងស្រាវជ្រាវចាប់ជាបន្តបន្ទាប់៕