* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តីបរិស្ថាន សម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអតីតថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានរួមចំណែកកសាងគ្រឹះសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ

10-04-2026 11:00

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញការយកចិត្តទុកដាក់ និងគោរពដឹងគុណចំពោះបេសកកម្ម និងសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចូលនិវត្តន៍ ក៏ដូចជាថ្នាក់ដឹកនាំ និងវីរយុទ្ធជនកម្ពុជា ដែលបានរួមចំណែកកសាងគ្រឹះសន្តិភាព ការពារជាតិ មាតុភូមិ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ប្រសាសន៍លើកឡើងពាក់ព័ន្ធនឹងការដឹងគុណដល់និវត្តន៍ជនគ្រួសារបរិស្ថាន របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខនិងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងប្អូននិវត្តន៍ជននៃក្រុមគ្រួសារបរិស្ថានជាង ១០០នាក់ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

លោករដ្ឋមន្រ្តីបានបន្ថែមថា ការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ បានសម្រេចបានសមិទ្ធផលជូនជាតិមាតុភូមិ ដោយមានការចូលរួមពីគ្រប់ភាគី លើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការកាត់បន្ថយការបំពុលបរិស្ថាន ការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការធានាចីរភាពបរិស្ថាន ដែលស្របនឹងគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរ ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឥស្សរជនជាន់ខ្ពស់ និងវីរជនយុទ្ធជនកម្ពុជា រួមទាំងសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានដឹកនាំកសាងមូលដ្ឋានគ្រឹះសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃ ក្នុងនោះបានមានទាំងវិស័យបរិស្ថាន ដែលស្ថិតក្នុងស្នូលនៃគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ជាបន្តបន្ទាប់ និងរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

អនុលោមតាមយុទ្ធសាស្រ្តខាងលើ ក្រសួងបរិស្ថាន បានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញ អាទិភាពការងារការលើកកម្ពស់ កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសសរស្តម្ភ ចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។ ជាមួយគ្នានេះ បានកំពុងយកចិត្តទុកដាក់បន្ថែមទៀត ដាក់ចេញសកម្មភាពជាក់ស្តែង សំដៅឆ្ពោះទៅកម្ពុជាមានភាពស្អាត ប្រជាពលរដ្ឋរស់នៅមានជីវភាពល្អប្រសើរ មានសុខភាពល្អ ការរក្សាគម្របព្រៃឈើឱ្យបានច្រើន និងសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕