ក្រសួងការងារ បង្ហាញលទ្ធផលបឋមនៃការវាយតម្លៃនិងជ្រើសរើស សហគ្រាសមួយជាសហគមន៍ សុខសាន្តមួយសម្រាប់ឆ្នាំ២០២៦
10-04-2026 14:58
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលឲជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី លទ្ធផលបឋមនៃការវាយតម្លៃនិងជ្រើសរើស សហគ្រាសមួយជាសហគមន៍ សុខសាន្តមួយសម្រាប់ឆ្នាំ២០២៦។ នេះបើយោងតាមជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន។
ក្រសួងបានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ គណៈកម្មការវាយតម្លៃ និងជ្រើសរើស សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ បានបើកកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងជ្រើសរើសសហគ្រាស ក្រុមហ៊ុន រោងចក្រចំនួន១៨២ ដែលបានដាក់ពាក្យចូលរួមប្រឡងប្រណាំង។ ជាលទ្ធផលបឋម គណៈកម្មការ បានសម្រេច ជ្រើសរើសសហគ្រាស ក្រុមហ៊ុន រោងចក្រ ចំនួន ៥៥ ជាជ័យលាភីទទួលពានរង្វាន់ សហគ្រាសមួយជាសហគមន៍ សុខសាន្តមួយសម្រាប់ឆ្នាំ២០២៦៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖






