អតីតពលករមកពីថៃ៖ ការធ្វើតេស្ត RPL មិនអស់ប្រាក់ហើយទទួលបានសញ្ញាបត្រជំនាញថែមទៀត
10-04-2026 15:08
(ភ្នំពេញ)៖ លោក អ៊ន ភ័ក្ត អតីតពលករខ្មែរម្នាក់ ក្នុងចំណោមអតីតពលកររាប់សែននាក់ផ្សេងទៀត ដែលត្រឡប់មកពីប្រទេសថៃ បានលើកឡើងថា ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) មិនចាំបាច់ចំណាយប្រាក់ ហើយថែមទាំងទទួលបានវិញ្ញាបនបត្រផ្លូវការបញ្ជាក់ពីជំនាញធ្វើឱ្យរូបលោកមានឱកាសខ្ពស់ ក្នុងការទទួលបានការងារទាំងក្នុងនិងក្រៅប្រទេស។
មានស្រុកកំណើតនៅខេត្តបាត់ដំបង អតីតពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃរូបនេះប្រាប់ថា លោក លោកសប្បាយចិត្តនិងអរគុណរដ្ឋាភិបាល ដែលបង្កើតឱ្យមានការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដោយឥតគិត ធ្វើឱ្យរូបលោកបានចុះឈ្មោះនិងធ្វើតេស្តជាប់ដោយជោគជ័យ ដោយបានប្រែក្លាយបទពិសោធទៅជាសញ្ញាបត្រផ្លូវការ។
លោក អ៊ន ភក្តី បានបញ្ជាក់ថា បើគ្មានកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញពីមុនទេ បទពិសោធរបស់លោកជាច្រើនឆ្នាំដែលបានធ្វើការងារនៅប្រទេសថៃ មិនអាចប្តូរបានជាទំនុកចិត្តក្នុងការទទួលបានឱកាសការងារនៅកន្លែងការងារនោះទេ។ លោកបានបន្ថែមថា វិញ្ញាបនបត្រជាតិផ្លូវការដែលលោកទទួលបាន មិនត្រឹមតែជួយឱ្យលោកទទួលបានឱកាសការងារលឿនរហ័សនៅក្នុងស្រុកនោះទេ ប៉ុន្តែក៏មានឥទ្ធិពលជួយឱ្យលោកឆាប់ទទួលបានទំនុកចិត្តនិងឱកាសការងារក្រៅប្រទេសទៀតផង។
អតីតពលកររូបនេះ បានប្រាប់ទៅដល់អតីតពលករខ្មែរផ្សេងទៀត ដែលចង់បានជំនាញដោយមិនចាំបាច់ឆ្លងកាត់ការសិក្សា ចំណាយពេលតិច ឱកាសរកចំណូលបានច្រើនជាងមុន ថែមទាំងមានឱកាសឡើងតំណែងសូមកុំភ្លេចចុះឈ្មោះធ្វើតេស្តជំនាញដែលមានពីមុនដោយឥតគិតថ្លៃ ដើម្បីបម្លែងបទពិសោធទៅជាវិញ្ញាបនបត្រជាតិផ្លូវការ៕











