* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋបាលខេត្តរតនគិរី រៀបចំអនាម័យ បរិស្ថាន តុបតែងសោភ័ណភាព តាមមន្ទីរអង្គភាព និងផ្លូវជាតិសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

10-04-2026 15:36

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានដឹកនាំមន្ត្រីក្រោមឱវាទ បានរៀបចំធ្វើអនាម័យ បរិស្ថាន តុបតែងសោភ័ណភាព តាមមន្ទីរអង្គភាព និងផ្លូវផ្លូជាតិសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលខាងមុខ។

ជាក់ស្តែងរូបភាពជាច្រើនសន្លឹក ដែលលោកអភិបាលខេត្តចុះពិនិត្យដោយផ្ទាល់ នូវការរៀបចំតែងភ្លើងលម្អ និងសោភ័ណភាពតាមដងផ្លូវសាធារណៈ ជាពិសេសនៅមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈកន្លែងរៀបចំ «សង្ក្រាន្តរតនគិរី» ដើម្បីត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឱកាសចុះពិនិត្យ លោកអភិបាលខេត្ត បានបង្ហាញនូវការពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលសម្រេចបានសោភ័ណភាពគួរឲ្យទាក់ទាញបែបនេះ។លោកបានបញ្ជាក់ថាការរៀបចំនេះ មិនត្រឹមតែដើម្បីលើកកម្ពស់សោភ័ណភាពក្រុងបានលុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវបរិយាកាសសប្បាយរីករាយ និងភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្ត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ញ៉ែម សំអឿន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ សូមអញ្ជើញមកលេងកម្សាន្តឲ្យបានច្រើនកុះករ និងសូមបងប្អូនជួយថែរក្សាសោភ័ណភាពខេត្ត ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមធុងសំរាម ដែលបានរៀបចំ ដើម្បីខេត្តយើងស្អាត និងមានផាសុខភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា «សង្ក្រាន្តរតនគិរី» មានរយៈពេល៣ថ្ងៃនៅក្នុងបរិវេណមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្ត គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ការលេងល្បែងប្រជាប្រិយខ្មែរមានដូចជា ចោលឈូង បោះអង្គុញ វាយក្អម ទាញព្រ័ត្រជាដើម៕