ពួកចោរប្លន់ម្នាក់ ដែលជិះឡានប្លន់ម៉ូតូយ៉ាងសកម្មនៅខេត្តកណ្តាល ត្រូវបានតុលាការឃុំខ្លួន
10-04-2026 15:46
(កណ្ដាល)៖ លោក លីម ធានហុក ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនចោរប្លន់ម្នាក់ ក្នុងចំណោម៥នាក់ ដាក់ពន្ធនាគារ ក្រោមបទចោទ «លួចមានស្ថានទម្ងន់ទោស»។
លោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ជនត្រូវចោទឈ្មោះ ខេន លីហៀង អាយុ២៥ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួននៅភូមិត្រពាំងស្លា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ក្រុមចោរប្លន់នេះ តែងតែជិះរថយន្តដេញបុក និងកាប់ប្លន់ម៉ូតូនេះ។ ហេតុការណ៍ចុងក្រោយ បានកើតឡើងកាលពីរំលងអធ្រាត្រយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ នៅក្នុងភូមិបាង ឃុំដើមឬស ស្រុកកណ្តាលស្ទឺង៕





