FASMEC រៀបចំពិព័រណ៍ផលិតផលខ្មែរ លើកទី៣ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅអគារពិព័រណ៍កោះពេជ្រ ៤ថ្ងៃ គឺចាប់ពីថ្ងៃ៩,១០,១១,១២ ខែមេសា ឆ្នាំ២០២៦

10-04-2026 16:45

(ភ្នំពេញ)៖ ថ្ងៃព្រហសត្បិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
បានរៀបចំឡើងជាលើកទី៣ នៅពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីពិព័រណ៍នេះផងដែរ មានសហគ្រាសដែលផលិតក្នុងស្រុកប្រមាណជា ៣០០សហគ្រាស មកពីទូទាំង ២៥រាជធានី-ខេត្ត នៅអគារពិព័រណ៍កោះពេជ្រ។

សូមបញ្ជាក់ផងដែរថា ពិព័រណ៍ផលិតផលខ្មែរ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» រៀបចំឡើងចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃ៩,១០,១១,១២ ខែមេសា ឆ្នាំ២០២៦៕⁩