* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលខេត្តរតនគិរី រៀបចំតុបតែងសោភ័ណភាព តាមមន្ទីរអង្គភាព និងផ្លូវជាតិសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

10-04-2026 17:10

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ បានរៀបចំធ្វើអនាម័យ បរិស្ថាន តុបតែងសោភ័ណភាព តាមមន្ទីរអង្គភាព និងផ្លូវផ្លូជាតិសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ជាក់ស្តែងរូបភាពជាច្រើនសន្លឹក ដែលលោកអភិបាលខេត្តចុះពិនិត្យដោយផ្ទាល់ នូវការរៀបចំតែងភ្លើងលម្អ និងសោភ័ណភាពតាមដងផ្លូវសាធារណៈ ជាពិសេសនៅមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈកន្លែងរៀបចំ«សង្ក្រាន្តរតនគិរី» ដើម្បីត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឱកាសចុះពិនិត្យ លោកអភិបាលខេត្ត បានបង្ហាញនូវការពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលសម្រេចបានសោភ័ណភាពគួរឲ្យទាក់ទាញបែបនេះ។ ការរៀបចំនេះ មិនត្រឹមតែដើម្បីលើកកម្ពស់សោភ័ណភាពក្រុងបានលុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវបរិយាកាសសប្បាយរីករាយ និងភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្ត។

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ សូមអញ្ជើញមកលេងកម្សាន្តឲ្យបានច្រើនកុះករ និងសូមបងប្អូនជួយថែរក្សាសោភ័ណភាពខេត្ត ដោយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ តាមធុងសំរាម ដែលបានរៀបចំ ដើម្បីខេត្តយើងស្អាត និងមានផាសុខភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា សង្ក្រាន្តរតនគិរី មានរយៈពេល ៣ថ្ងៃនៅក្នុងបរិវេណមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្តគឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៦ ការលេងល្បែងប្រជាប្រិយខ្មែរមានដូចជា៖ ចោលឈូង បោះអង្គុញ វាយក្អម ទាញព្រ័ត្រ ជាដើម៕