* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កសិករគំរូចំនួន៨គ្រួសារ នៅក្រុងរុនតាឯកតេជោសែន កំពុងរីករាយទទួលភោគផលកសិកម្ម ក្រោយទទួលបានការឧបត្ថម្ភគាំទ្រ ពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា

10-04-2026 17:21

(សៀមរាប)៖ បន្ទាប់ពីស្ម័គ្រចិត្តចាកចេញពីរមណីយដ្ឋានអង្គរ ចូលមករស់នៅក្នុងក្រុងរុនតាឯកតេជោសែន ប្រជាពលរដ្ឋមួយចំនួន ក៏បានសម្រេចចិត្តចាប់យកមុខរបរកសិកម្ម ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ជាក់ស្ដែង កសិករគំរូចំនួន៨គ្រួសារ កំពុងរីករាយទទួលភោគផលបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ក្រោយពេលពួកគាត់ទទួលបាន ការឧបត្ថម្ភគាំទ្រសម្ភារកសិកម្ម និងពូជសត្វ ពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងទទួលបានការជួយគាំទ្រ បច្ចេកទេសពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាប្រចាំកន្លែងនោះផ្ទាល់។

រហូតមកដល់ពេលនេះ ពលរដ្ឋមួយចំនួនទទួលបានជោគជ័យលើការងារនេះ និងបន្តពង្រីកមុខរបរកសិកម្មរបស់ខ្លួនឱ្យកាន់តែធំជាងមុន។

អ្នកស្រី ប្រាក់ សុធារី រស់នៅដីឡូតិ៍លេខ V២៣៨០ ជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំង ៨ ដែលទទួលបានការជួយគាំទ្រ បានឱ្យដឹងថា អស់រយៈពេលជាង ៣ ឆ្នាំមកហើយ ដែលអ្នកស្រីបានចូលមករស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ ដោយមានវ័យចំណាស់ មិនចង់ចាកចេញទៅឆ្ងាយរកការងារធ្វើ អ្នកស្រីក៏សម្រេចដាំដុះបន្លែបង្ការជុំវិញផ្ទះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។

ក្រោយមក អ្នកស្រីទទួលបានការគាំទ្រជាពូជដំណាំ ពូជខ្យង ពូជមាន់ អាងសម្រាប់ចិញ្ចឹមខ្យង និងរោងគ្របដំណាំ ព្រមជាមួយការយកចិត្តទុកដាក់បណ្ដុះបណ្ដាល បច្ចេកទេសពីអាជ្ញាធរជាតិអប្សរា ទើបធ្វើឱ្យអ្នកស្រីអាចទទួលបានជោគជ័យ។

អ្នកស្រីបន្ថែមថា បន្លែបង្ការរួមមាន៖ ស្លឹកខ្ទឹម ជីគ្រប់មុខ ឃ្លោក និងននោង រួមទាំងការចិញ្ចឹមខ្យង និងមាន់ អាចធ្វើជាម្ហូបអាហារប្រចាំថ្ងៃបាន ស្ទើរតែមិនចាំបាច់ទិញពីខាងក្រៅ និងអាចលក់ដូរបានជាបន្តបន្ទាប់ដើម្បីផ្គត់ផ្គង់ជីវភាព។ លើសពីនេះ អ្នកស្រីក៏មានគម្រោងសាងសង់កន្លែងសម្រាប់ចិញ្ចឹមបង្កងបន្ថែមទៀតនាពេលអនាគត។

លោក ស៊ុន កែវពិសី អនុប្រធានអង្គភាពគ្រប់គ្រងភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា អស់រយៈពេល ២ ឆ្នាំមកហើយ ដែលគម្រោងចុះជួយកសិករក្នុងតំបន់នេះបានដំណើរការសាកល្បង ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា។

លោកថា កសិករដែលបានស្ម័គ្រចិត្តទទួលយកចំណេះដឹង និងសម្ភារបច្ចេកទេស ទទួលបានជោគជ័យលើការងារដាំដុះ និងចិញ្ចឹមសត្វ ហើយក្លាយជាកសិករគំរូ។ ផលប្រយោជន៍ជាច្រើនដែលកសិករទទួលបាន គឺក្រៅពីមានបន្លែបង្ការសម្រាប់ធ្វើម្ហូប ក៏អាចលក់ដូរយកប្រាក់កម្រៃ ដោយមិនចាំបាច់ទៅរកការងារធ្វើឆ្ងាយពីផ្ទះ ឬធ្វើចំណាកស្រុកឡើយ។

សូមជម្រាបថា ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់ពលរដ្ឋតាមមូលដ្ឋានគោលដៅ ដោយផ្ដោតលើផ្នែកកសិកម្មជាអាទិភាព។ កសិករគំរូទាំង ៨ គ្រួសាររួមមាន៖
១៖ អ្នកស្រី ប្រាក់ សុធារី (ឡូតិ៍ V២៣៨០)
២៖ អ្នកស្រី ទិត្យ ផា (ឡូតិ៍ V៣៣៩៩)
៣៖ អ្នកស្រី ជុំ ស៊ីណាត (ឡូតិ៍ V៣៣៩៨)
៤៖ អ្នកស្រី ហែម ហាយ (ឡូតិ៍ Y៥៨៣១)
៥៖ លោក ទួន ឧត្តម (ឡូតិ៍ W៣៨៨០)
៦៖ លោក សៀង សំអុល (ឡូតិ៍ V៣៣៨០)
៧៖ លោក ពីន ម៉ាប់ (ឡូតិ៍ V៣២៣៩)
៨៖ អ្នកស្រី ហាស់ ស្រី (ឡូតិ៍ X៤៥២៥)

ចំពោះសម្ភារកសិកម្មដែលត្រូវបានផ្ដល់ជូនរួមមាន៖ អាងចិញ្ចឹមខ្យង ពូជដំណាំ បន្លែ ដើមឈើហូបផ្លែ ពូជមាន់ រោងគ្របដំណាំ លូផលិតជីកំប៉ុស ចកសូឡា រោងការពារកម្ដៅថ្ងៃ (UV) សម្រាប់ដាំបន្លែលើទឹក ប្រព័ន្ធស្រោចស្រព ទុយោ និងសម្ភារបម្រើការងារកសិកម្មជាច្រើនទៀត៕