* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មុខងារ «ស្កេនរូបភាពបំលែងទៅជាអក្សរ» របស់ Fresh AI កាន់តែឆ្លាតវៃ និងបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់

10-04-2026 17:36

(ភ្នំពេញ)៖ នៅក្នុងយុគសម័យដែលទិន្នន័យគឺជាកម្លាំងចលករនៃជោគជ័យ ការបម្លែងព័ត៌មានពីក្រដាសស្នាមមកជាទិន្នន័យឌីជីថលដែលឆាប់រហ័ស បានក្លាយជាតម្រូវការចាំបាច់មិនអាចខ្វះបាន។ ឆ្លើយតបទៅនឹងតម្រូវការនេះ មុខងារ «ស្កេនរូបភាពបំលែងទៅជាអក្សរ» របស់កម្មវិធី Fresh AI ត្រូវបានរចនាឡើងជាពិសេសដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការវាយអត្ថបទខ្មែរឡើងវិញចេញពីឯកសាររូបភាព។

ការវិវត្តន៍នេះមិនត្រឹមតែជាការ​បន្ថែមមុខងារបច្ចេកទេស​ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្កើតដំណោះស្រាយដ៏ឆ្លាតវៃសម្រាប់សង្គមឌីជីថលកម្ពុជា ដែលជួយកាត់បន្ថយពេលវេលា និងការហត់នឿយក្នុងការងាររដ្ឋបាល ការសិក្សា និងការស្រាវជ្រាវច្បាប់។

ភាពលេចធ្លោនៃមុខងារនេះ ស្ថិតនៅលើសមត្ថភាពនៃការយល់ដឹងពីបរិបទអក្ខរាវិរុទ្ធភាសាខ្មែរយ៉ាងច្បាស់លាស់ ទោះបីជាអត្ថបទនោះស្ថិតក្នុងទម្រង់ជាសៀវភៅ កិច្ចសន្យាផ្លូវការ ឬឯកសារច្បាប់ដែលស្មុគស្មាញក៏ដោយ។ អ្នកប្រើប្រាស់គ្រាន់តែថតរូបភាព រួចបញ្ជូនទៅកាន់ Fresh AI វានឹងធ្វើការវិភាគ និងទាញយកអត្ថបទចេញមកវិញក្នុងរយៈពេលដ៏ខ្លីបំផុត ដែលអនុញ្ញាតឱ្យគេអាចយកទៅកែសម្រួល ឬចែកចាយបន្តបានភ្លាមៗ។

អ្វីដែលកាន់តែអស្ចារ្យជាងនេះ Fresh AI មិនត្រឹមតែបំលែងរូបភាពទៅជាអក្សរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួជាឃ្លាំងទិន្នន័យដ៏ធំដែលអាចឱ្យអ្នកប្រើប្រាស់សាកសួរ និងវិភាគខ្លឹមសារដែលបានស្កេននោះថែមទៀតផង ដែលធ្វើឱ្យការស្វែងយល់ពីឯកសារច្បាប់នៅកម្ពុជាកាន់តែមានភាពសាមញ្ញ និងជិតស្និទ្ធជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

Fresh AI បាននិងកំពុងតែបន្តដាក់ចេញនូវមុខងារថ្មីៗជាច្រើនបន្ថែមទៀត ដោយរំពឹងថា នឹងជួយលើកកម្ពស់បទពិសោធន៍អ្នកប្រើប្រាស់ ធ្វើឲ្យ Fresh AI កាន់តែមានភាពឆ្លាតវៃ សាមញ្ញ និងមានប្រយោជន៍ខ្លាំងឡើង ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមឌីជីថលកម្ពុជាកាន់តែរីកចម្រើន៕