* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សាលាដំបូងរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារ វាស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ និងសេចក្តីណែនាំផ្សេងៗ របស់ក្រសួងយុត្តិធម៌

11-04-2026 08:21

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ ធ្វើការការប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារ វាស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ និងសេចក្តីណែនាំផ្សេងៗ របស់ក្រសួងយុត្តិធម៌។

កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធាន ចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រី រាជការ លេខាធិ ការដ្ឋាន រដ្ឋបាល មន្ត្រីជាប់កិច្ចសន្យា និងអ្នកជួយការនៅសាលាដំបូងរាជធានីភ្នំពេញ ប្រារព្ធការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារ វាស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ និងសេចក្តីណែនាំផ្សេងៗ របស់ក្រសួងយុត្តិធម៌ ដែលបានសម្រេចក្នុងសន្និបាតកន្លងមករបស់ក្រសួងយុត្តិធម៌។

ក្រោមការសម្របសម្រួលរបស់លោក ងួន ណារ៉ា ប្រធានសាលាដំបូង ប្រធានបទចំនួន ២ ត្រូវបានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំនេះផងដែរ គឺ៖ (១) ប្រធានបទ ‹បទបង្ហាញស្តីពីកិច្ចសន្យាលក់-ទិញ› ត្រូវបានឧទ្ទេសនាមដោយលោក ឡោ ក្រឹម ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនិង(២) ប្រធាបទ ‹បទបង្ហាញស្តីពី ការអនុវត្តដោយបង្ខំ› ឧទ្ទេសនាមដោយលោក ឆែ វិវឌ្ឍនៈ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងពិធីផ្សព្វផ្សាយនេះដែរ សេចក្តីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ ត្រូវបានអានដោយលោក អ៊ី រិន្ន ប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងឱកាសថ្លែងបិទកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារ វិស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ និងសេចក្តីណែនាំផ្សេងៗ របស់ក្រសួងយុត្តិធម៌លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍អំពីពិធីនីមួយៗដែលត្រូវធ្វើ គឺឯកឧត្តមតែងតែមានរបៀបវារៈ ‹គោរពភ្លេងជាតិ និងគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ព វីរនគរបាលជាតិ› ដែលជាស្មារតីចងចាំដឹងគុណដល់វីរៈកងកម្លាំង ដែលបានលះបង់បូជាជីវិតក្នុងការពារបូរណភាពទឹកដី។ ឯកឧត្តមប្រធានបានថ្លែងអំណរគុណដល់លោក លោកស្រីទាំងអស់ដែលកន្លងមកបានជួយឧបត្ថម្ភជួយដល់វីរកងកម្លាំងជួរមុខ ដែលប្រយុទ្ធជាមួយសត្រូវឈ្លានពានកន្លងមក។

ជាមួយគ្នានេះផងដែរ លោកប្រធានបានរំឭក និងប្ដេជ្ញាចិត្តជាមួយអ្នកចូលរួមកិច្ចប្រជុំថា នឹងអនុវត្តសេចក្តីសម្រេចចិត្តសន្និបាតបូកសរុបលទ្ធផលការងារ វាស័យយុត្តិធម៌ឆ្នាំ២០២៥ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៦ និងសេចក្តីណែនាំផ្សេងៗ របស់ក្រសួងយុត្តិធម៌ ឱ្យទទួលបានលទ្ធផលល្អ និងជោគជ័យ។