គណៈប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសព សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង

11-04-2026 14:48

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦នេះ លោកទេសរដ្ឋមន្ត្រីអ៊ី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន អមដំណើរដោយលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី បណ្ឌិត បានស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំគណៈប្រតិភូខេត្តប៉ៃលិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូភួង មាតាបង្កើត នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងគណៈប្រតិភូខេត្តប៉ៃលិន សូមសម្តែងនូវសមាន ទុក្ខ ដ៏ធំធេង និងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហា ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូននិងជីដូនទូតជាទីគោរពស្រលាញ់ ប្រកប ដោយព្រហ្មវិហារធម៌ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រាបុត្រី កូនចៅ ឱ្យក្លាយជាធនធាន ដ៏ល្អក្នុងសង្គមជាតិ។ មិនតែប៉ុណ្ណោះ ក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភមួយរូប ដែលនាពេលកន្លង ទៅ តែងតែរួមចំណែកកសាងសមិទ្ធផលនានា សម្រាប់បម្រើក្នុងវិស័យពុទ្ធចក្រនិងអាណាចក្រ។

ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងគណៈប្រតិភូខេត្តប៉ៃលិន សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ សិលាភីរ័ក្ខ សិរី វិសុទ្ធាអគ្គមហាឧបាសិកាន ពុទ្ធសាស នូបត្ថម្ភក៍ ផូភួង បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា៖ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ផូ ភួង បានទទួលមរណភាពនៅ ថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័កព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១:១២នាទី រំលងអធ្រាត្រក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ៕