* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ក្រើនរំលឹកកងកម្លាំងទាំងអស់ ត្រូវចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ ក្នុងកម្មវិធីសៀមរាបសង្ក្រាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មី

11-04-2026 14:53

(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានក្រើនរំលឹកកងកម្លាំងទាំងអស់ ត្រូវចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អ ក្នុងកម្មវិធីសៀមរាបសង្ក្រាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មី ដើមី្បបង្កនូវភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកពីតាមបណ្តារាជធានី ខេត្តនានា មកកម្សាន្តនៅខេត្តសៀមរាប។

ថ្លែងយ៉ាងដូច្នេះរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្យព្វផ្សាយរបាយការណ៍ប្រចាំខែមេសា និងផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងផ្សព្វផ្សាយបទបញ្ជា ផែនការការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ក្នុងកម្មវិធីសៀមរាបសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃទី១០ខែ មេសា ឆ្នាំ២០២៦នេះ នៅអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។

កិច្ចប្រជុំនេះ ក៏មានចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរងទទួលជំនាញ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានលើកឡើងនូវបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា ត្រូវធ្វើការតាមដាននូវគ្រប់រាល់សកម្មភាពរបស់មុខសញ្ញាចាស់ ដែលទើបចេញពីមណ្ឌលអប់រំកែប្រែ និងក្តាប់ឲ្យបានរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដើមី្បកុំឲ្យកើតមាននៅក្នុងខេត្តសៀមរាប ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងអ្នកវិនិយោគទុន ជាពិសេសបង្ក្រាបឲ្យខាងតែបាន ចំពោះក្រុមក្មេងទំនើង ល្បែងស៊ីសង់ គ្រឿងញៀន និងបារីអេឡិចត្រូនិច។

លោកឧត្តមសេនីយ៍ត្រី ក៏បានដាក់នូវបទបញ្ជាដល់គ្រប់កងឯកភាពទាំងអស់ ត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅតាមគោលដៅដែលផែនការបានកំណត់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានពាំនាំនូវប្រសាសន៍របស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដល់ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងសូមឲ្យទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន៕