លោកអ្នកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
11-04-2026 17:46
(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់លោកអ្នកឧកញ៉ា លី ហួរ មានខ្លឹមសារដូច្នេះថា៖ « សម្តេចអគ្គមហាពញាចក្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហាវិសេសវិសាល នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នក អភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនា អំណរសាទរ គោរពជូនចំពោះ សម្តេចអគ្គមហា ពញាចក្រី សូមបានប្រកបនូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ឈ្នះអស់រោគាព្យាធិទាំងឡាយ ដើម្បី បន្តចូលរួមដឹកនាំមាតុភូមិកម្ពុជាឈានឆ្ពោះដល់ត្រើយវឌ្ឍនភាព សម្បូររុងរឿង ថ្កុំថ្កើង ជាភិយ្យោភាពតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលជាឥស្សរជននយោបាយប្រកបដោយលក្ខណ សម្បត្តិល្អឆ្នើម និងជានិច្ចកាលសម្ដេចតែងតែយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតីស្នេហាជាតិតស៊ូលះបង់ និងបានធ្វើ ពលិកម្មដ៏មោះមុតរួមចំណែករំដោះប្រទេសជាតិ ពង្រឹងនិរន្តរភាពនីតិរដ្ឋ អភិវឌ្ឍសង្គម ការពារសន្តិភាព ស្ថិរភាព នយោបាយ ការពារអធិបតេយ្យភាព និងបូរណភាពដែនដី ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបាន ស្ថិតស្ថេរគង់វង្សជារៀងរហូតមក។
ជាថ្មីនៃឱកាសមហានក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នក អភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី និង សម្ដេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕





