លោកអ្នកឧកញ៉ា លី ហួរ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ជា សុផារ៉ា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

11-04-2026 18:26

(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។

សារលិខិតរបស់លោកអ្នកឧកញ៉ា លី ហួរ មានខ្លឹមសារដូច្នេះថា៖ « ឯកឧត្តម ជាទីគោរពដ៏ខ្ពង់ស្ពស់! ក្នុងឱកាសដ៏មហាវិសេសវិសាល នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនា អំណរសាទរ គោរពជូនចំពោះ ឯកឧត្តម សូមបានប្រកបនូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ឈ្នះអស់រោគាព្យាធិទាំងឡាយ ដើម្បីបន្តចូលរួមដឹកនាំមាតុភូមិកម្ពុជា ឈានឆ្ពោះដល់ត្រើយវឌ្ឍនភាព សម្បូររុងរឿងថ្កុំថ្កើង ជាភិយ្យោភាពតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម ដែលជាឥស្សរជននយោបាយប្រកបដោយលក្ខណសម្បត្តិល្អឆ្នើម និងជានិច្ចកាលឯកឧត្តមតែងតែយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតីស្នេហាជាតិតស៊ូលះបង់ និងបានធ្វើពលិកម្មដ៏មោះមុតរួមចំណែករំដោះប្រទេសជាតិ ពង្រឹងនិរន្តរភាពនីតិរដ្ឋ អភិវឌ្ឍសង្គម ការពារសន្តិភាព ស្ថិរភាពនយោបាយ ការពារអធិបតេយ្យភាព និងបូរណភាពដែនដី ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតមក។

ជាថ្មីនៃឱកាសមហានក្ខត្តឫក្សនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ទាំងអស់ សូមគោរពជូនពរ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕⁩