លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សូមថ្លែងអំណរព្រះគុណ និងអំណរគុណ ចំពោះការអញ្ជើញចូលរួម ពិធីបុណ្យសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ អ៊ុក សាផន
11-04-2026 20:14
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានផ្ញើសារថ្លែងអំណរព្រះគុណ និងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរជាទីសក្ការៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ ទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក និងមានតម្លៃ ផ្ញើសាររំលែកទុក្ខ និមន្ត និងអញ្ជើញចូលរួម ពិធីបុណ្យសពអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ អ៊ុក សាផន ដែលបានទទួលមរណភាព នារសៀលថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅ។
ក្នុងនាមក្រុមគ្រួសារសព លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា៖ « វត្តមានដ៏ខ្ពង់ខ្ពស់ក្នុងពេលវេលាដ៏សែនក្រៀមក្រំនេះជាការផ្តល់នូវកម្លាំងចិត្តដ៏ធំធេង ព្រមទាំងបាន បង្ហាញពីសមានចិត្តដ៏ថ្លៃថ្លា និងកាយវិការដ៏ល្អប្រពៃ ប្រកបដោយការយកចិត្តទុកដាក់ពីសុខទុក្ខ និង មនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅមកលើរូប ខ្ញុំព្រះករុណា ខ្ញុំ និងក្រុមគ្រួសារ ហើយពិតជាធ្វើ ឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច គ្មានថ្ងៃអាចបំភ្លេចបានឡើយ។
ជាទីបញ្ចប់ ខ្ញុំព្រះករុណា ខ្ញុំ និងក្រុមគ្រួសារ សូមលើកហត្ថប្រគេនពរ និងសូមប្រសិទ្ធពរជ័យដល់ ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរជាទីសក្ការៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក អ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ ទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរជាទីសក្ការៈ សម្តេច ទ្រង់ ឯកឧត្តម លោក ជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា និងញាតិ មិត្តជិតឆ្ងាយទាំងអស់ ព្រះមេត្តា និងមេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីយើងខ្ញុំទាំងអស់គ្នា»។












