ចំណាប់អារម្មណ៍ប្រជាពលរដ្ឋខេត្តកំពង់ធំ ដែលចូលរួមវេចនំអន្សមសាមគ្គីជាតិ (Video inside)
11-04-2026 22:12
(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងដល់វីរៈកងទ័ពនៅសមរភូមិមុខ។
បងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់សារព័ត៌មាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ថា សកម្មភាពវេចនំអន្សមសាមគ្គីជាតិ បានរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ធំ ដែលសកម្មភាពនេះស្តែងឲ្យឃើញពីសកម្មភាពសាមគ្គីគ្នាដើម្បីគាំទ្រដល់សមរភូមិមុខ ដើម្បីផ្ញេីរជូនវីរកងទ័ពនៅសមរភូមិមុខដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ ដោយមិនមានការនឿយហត់អ្វីឡើយ។
បងប្អូនបន្តថា ក្នុងនាមយើងទាំងអស់គ្នានៅសមរភូមិមុខសូមគាំទ្រយ៉ាងពេញទំហឹងរាល់គ្រប់សកម្មភាពទាំងអស់ នឹងបួងសួងដល់វត្ថុស័ក្តិសិទ្ធិសូមជួយថែរក្សានិងការពារវីរកងទ័ពបានសុខសុវត្ថិភាពគ្រប់ៗគ្នា។




































